ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់លោតទឹកសម្លាប់ខ្លួន ដោយសារខឹងខ្លួនឯងមានជំងឺប្រចាំកាយ

ចែករំលែក៖

ភ្នំពេញ៖ សពបុរសម្នាក់ត្រូវបាន ប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹកទន្លេបួនមុខ បង្កឲ្យមានភាពភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៦និង៣០នាទីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅចំណុចខាងក្រោយសាលសន្និសីទចតុមុខ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សពអណ្តែតទឹករូបនោះត្រូវបានស្គាល់អត្តសញ្ញាណឈ្មោះ ស៊ូ វិរៈបុត្រ អាយុ៣០ឆ្នាំ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

តាមការអះអាងរបស់ក្រុមគ្រួសារសពដែលមកដល់កន្លែងកើតហេតុបានប្រាប់សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះជាមនុស្សមានជំងឺប្រចាំកាយជាយូរមកហើយៗគាត់បានចេញបាត់ពីផ្ទះកាលពីយប់ថ្ងៃទី២៣ ខែមមរា ឆ្នាំ២០១៧ ដោយជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វា បន្សល់ម៉ូតូនៅលើស្ពាន ហើយត្រូវបានប៉ូលិសប៉ុស្តិ៍ជ្រោយចង្វារយករក្សាទុកឲ្យ។

ក្រុមគ្រួសារជនរងគ្រោះបានបន្តទៀតថា បន្ទាប់ពីជនរងគ្រោះបាត់ខ្លួននោះគឺពួកគាត់បានតាមរកដែរ តែអត់ឃើញ មិនទាន់អណ្តែតនោះទេ លុះដល់ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ បានទទួលដំណឹងថា គេប្រទះឃើញសពអណ្តែទឹកនៅចំណុចនេះ គាត់ក៏មកមើលដឹងថា ជាក្រុមគ្រួសារគាត់តែម្តង។

បច្ចុប្បន្នសពអណ្តែតទឹករូបនោះត្រូវបានសមត្ថកិច្ចបានប្រគល់ទៅឲ្យក្រុមគ្រួសារដលម្បីចាត់ចែងធ្វើបុណ្យប្រពៃណី៕ ស តារា

ង ហ វ េ


ចែករំលែក៖