ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំ ចុះហត្ថលេខាកាត់បន្ថយជនភៀសខ្លួនចូលអាមេរិក

ចែករំលែក៖

 

ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ នឹងចុះហត្ថលេខា លើច្បាប់សំខាន់ទី៣ កាត់បន្ថយចំនួនជនអន្តោប្រវេសន៍ចូលមកទឹកដីអាមេរិក ពិសេសគឺពលរដ្ឋដែលមកពីតំបន់មជ្ឈិមបូព៌ា និងទ្វីបអាហ្វ្រិក ។ ទន្ទឹមនឹងនោះ លោកត្រាំ ក៏នឹងអនុវត្តន៍សាងសង់ជញ្ជាំងព្រំដែនជាប់ប្រទេសមិចស៊ីកូផងដែរ។

សារព័ត៌មាន Guardian បានផ្សាយថា លោកត្រាំ និយាយនៅក្នុងបណ្តាញសង្គមTwitter កាលពីយប់ថ្ងៃទី២៤ ខែមករាថា លោកនឹងកាត់បន្ថយចំនួនជនភៀសខ្លួនចូលក្នុងទឹកដីអាមេរិក ដោយសាងសង់ជញ្ជាំងព្រំដែនជាប់ប្រទេសមិចស៊ីកូ។ នៅក្នុងគម្រោងកាត់បន្ថយជនភៀសខ្លួនចូលអាមេរិក ជនភៀសខ្លួនមកពី អីរ៉ាក់ លិប៊ី ស៊ូម៉ាលី សូដង់ ស៊ីរី និងយេមែន ពិបាកក្នុងការសុំសិទ្ធិជ្រោកកោននៅអាមេរិក។

ការដែលកាត់បន្ថយចំនួនពលរដ្ឋចូលក្នុងទឹកដីអាមេរិក របស់លោកត្រាំ បានក្លាយទៅជា ចំណុចរិះគន់ថ្កោលទោសពីមនុស្សជាច្រើន ក្នុងទឹកដីអាមេរិក ដែលមានជនអន្តោប្រវេសន៍ជាច្រើនរស់នៅទីនោះ។ លោកត្រាំបញ្ជាក់ថា ការកាត់បន្ថយចំនួនជនអន្តោប្រវេសន៍ចូលទឹកដីអាមេរិក គឺជួយដល់អាមេរិកមានសុវត្ថិភាពជាងនេះ គេចផុតពីការគំរាមកំហែងពីក្រុមភេរវកម្ម ដែលចូលមកតាមជនភៀសខ្លួន ៕ ម៉ែវ សាធី

14_QRPA


ចែករំលែក៖