ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលនៃស្នងការខេត្តប៉ៃលិនត្រួតពិនិត្យទឹកនោមអ្នកបើកបរ អ្នកប្រើគ្រឿងស្រវឹងឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀន៥នាក់

ចែករំលែក៖

 

ខេត្តប៉ៃលិន ៖ មនុស្ស៥នាក់ ត្រូវបានសមត្ថកិច្ចនគរបាលនៃស្នងការខេត្ត បានប្រត្តិបតិការ ចុះឆែកឆេរ និង ត្រួតពិនិត្យ ជាតិអាល់កុល និងទឹកនោមជាសារធាតុញៀន នៅតាមលើបណ្ដោយផ្លូវជាតិលេខ៥៧ ស្រាប់តែឃាត់ខ្លួនអ្នកបើកបរម៉ូតូ និងរថយន្ត ដែលប្រើប្រាស់គ្រឿងញៀនចំនួន៥នាក់ យកទៅសួរនាំរួចរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការសាលដំបូងខេត្តប៉ៃលិន ។

ហេតុការណ៍ចុះប្រត្តិបតិការ ត្រួតពិនិត្យនេះ បានធ្វើឡើងកាលពីវេលាយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចលើដងផ្លូវជាតិលេខ៥៧ ក្នុង ភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ប្រភពពីសមត្ថកិច្ចនគរបាលបានឲ្យដឹងថា ការចុះប្រត្តិបតិការត្រួតពិនិត្យដោយប្រដាប់ពិនិត្យទឹកនោមបានឃើញ សារធាតុ ញៀន នេះ មានកំលាំង នគរបាលប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក និង ការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីត្រួតពិនិត្យទៅលើទឹកនោមអ្នកបើកបរ ក្នុងគោលបំណងស្វែងរកសារធាតុគ្រឿងញៀន លើអ្នកបើកបរម៉ូតូ រថយន្ដនៅតាមដងផ្លូវ ។

ប្រភពបន្តទៀតថា ជាលទ្ធផលនេះ កម្លាំងនគរបាលជំនាញបានធ្វើតេស្តិ៍ពិនិត្យឃើញសារធាតុញៀនលើអ្នកបើកបររថយន្ត និងម៉ូតូចំនួន០៥នាក់ ដែលក្នុងនោះ មានខាងក្រោម ទី០១-ឈ្មោះ ហន ពៅ ភេទប្រុស អាយុ៣៥ឆ្នាំ ជាកម្មករ ទី០២- ឈ្មោះ ចក់ ជឿន ភេទប្រុស អាយុ២៤ឆ្នាំ ជាកម្មករ ទី០៣ ឈ្មោះ អ៊ុំ វណ្ណា ភេទប្រុស អាយុ២២ឆ្នាំ ជាកម្មករ ទី០៤- ឈ្មោះ ង៉ែន ដារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជាកម្មករ និងទី០៥- ឈ្មោះ ប៉ាល់ សម្បត្តិ ភេទប្រុស អាយុ២៤ឆ្នាំ ជាកម្មករ ទាំងអស់គ្នារស់នៅក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ពាក់ព័ន្ធទៅនឹងបញ្ហាដែលពិនិត្យឃើញសារធាតុញៀននេះ រួចសមត្ថកិច្ចនគរបាលជំនាញកំពុងតែធ្វើការសួរនាំ បន្តទៀត និងហើយរៀបចំកសាងសំណុំនុំរឿង ដើម្បីបញ្ជូនទៅតុលាការ ឱ្យចាត់ការតាមនិតិវិធីច្បាប់ ។ ជុំវិញការត្រួតពិនិត្យសារធាតុពៀននេះ ប្រជាពលរដ្ឋពួកគាត់សប្បាយចិត្តបានសមត្ថកិច្ចអនុវត្តន៍ច្បាប់ថ្មី ខណៈនគរបាលចុះត្រួតពិនិត្យតាមដងផ្លូវ ដើម្បី រកសារធាតុញៀនពីអ្នកបើកបរ ព្រមទាំងក្មេងទំនើង ជិះម៉ូតូមិនគោរពច្បាប់៕ ស សារ៉េត

សឹ (1) សឹ (2) សឹ (3) សឹ (4) សឹ (5)


ចែករំលែក៖