ប៉ោយប៉ែតៈ ក្រុមក្មេងស្ទាវចែកចាយ នឹងជក់ថ្នាំញៀនចំនួន១៤នាក់ ត្រូងកម្លាំងនគរបាលក្រុងប៉ោយប៉ែតចាប់ខ្លួនទាំងសំបុក រួមជាមួយវត្តុតាង កាលពីវេលាម៉ោង៦និង៣៥នាទីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកព្រហ្ម ពិសិទ្ធ អធិការងក្រុងប៉ោយប៉ែតទទួលបន្ទុកផែនព្រហ្មទណ្ឌបានប្រាប់ថា ក្រោយទទួលបញ្ជាពីលោកស្នងការខេត្តបន្ទាយមានជ័យ និងបញ្ជាផ្ទាល់ពីសំណាក់លោកធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែត ហើយដឹកនាំកម្លាំងដោយលោកផ្ទាល់បានចុះទៅចាប់ខ្លួនក្រុមក្មេងស្ទាវនៅចំណុចកើតហេតុ បានចំនួន១៤នាក់ ក្នុងចំណោមក្រុមក្មេងស្ទាវទាំង១៤នាក់នោះមានម្នាក់ឈ្មោះ រ៉ា សុធាវង្ស ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅក្នុងភូមិ កើតហេតុខាងលើ ជាអ្នកជួញដូរគ្រឿងញៀនខុសច្បាប់ ហើយសមត្ថកិច្ចដកហូតវត្ថុតាងបានប្រភេទម្សៅក្រាមពណ៌សថ្លាចំនួន២កូនដុំតូចច្រកក្នុងថង់ ពណ៌សថ្លា និងកញ្ឆាម៉ត់ក្រៀម១កូនថង់តូច រួមជាមួយសម្ភារៈកែច្នៃសម្រាប់ជក់០១ ទូរសព្ទ័ដៃម៉ាកណូគារចុចពិល០១គ្រឿង។
លោកថា ក្រោយពីការសាកសួរកម្លាំងជំនាញបន្តស្រាវជ្រាវឃាត់ខ្លួនអ្នកប្រើប្រាស់ ខុសច្បាប់ចំនួន១៣នាក់បន្ថែមនោះមានឈ្មោះ
១-ឈ្មោះ សន ប្រុសពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំ ជាអ្នកប្រើប្រាស់
២-ឈ្មោះ ផាន់ ភុត ភេទប្រុស អាយុ ១៧ឆ្នាំ ជាអ្នកប្រើប្រាស់
៣-ឈ្មោះ វណ្ណី ផល្លី ភេទប្រុស អាយុ១៧ឆ្នាំ ជាអ្នកប្រើប្រាស់
៤-ឈ្មោះ អាន ភារម្យ ភេទប្រុស អាយុ៣១ឆ្នាំ ជាអ្នកប្រើប្រាស់
៥-ឈ្មោះ ពឹង វាស្នា ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នកប្រើប្រាស់
៦-ឈ្មោះ ហួន គឹមហុង ភេទប្រុស អាយុ១៧ឆ្នាំ ជាអ្នកប្រើប្រាស់
៧-ឈ្មោះ ម៉ៅ ឌីណា ភេទប្រុស អាយុ១៥ឆ្នាំ ជាអ្នកប្រើប្រាស់
៨-ឈ្មោះ ម៉ុក សុផានិត ភេទប្រុស អាយុ២២ឆ្នាំ ជាអ្នកប្រើប្រាស់
៩-ឈ្មោះ រឿង សីហា ភេទប្រុស អាយុ២៧ឆ្នាំ ជាអ្នកប្រើប្រាស់
១០-ឈ្មោះ ធាន ប៊ូស៊ី ភេទប្រុស អាយុ២៣ឆ្នាំ ជាអ្នកប្រើប្រាស់
១១-ឈ្មោះ សេក សុទ្ធិ ភេទប្រុស អាយុ១៧ឆ្នាំ ជាអ្នកប្រើប្រាស់
១២-ឈ្មោះ រស់ ទិត្យ ភេទប្រុស អាយុ១៩ឆ្នាំ ជាអ្នកប្រើប្រាស់
១៣-ឈ្មោះ សៅ បូរី ភេទប្រុស អាយុ២៧ឆ្នាំ ជាអ្នកប្រើប្រាស់
លោកបញ្ជាក់ថា ក្រុមក្មេងស្ទាវជួញដូរ និងចែកចាយថ្នាំញៀនទាំងអស់ ក្រោយកសាងសំណុំរឿងរួចរាល់ ពួកគេបានឆ្លើយសារភាពថា គេបានប្រព្រឹត្តដូចពាក្យសមត្ថកិច្ចចោទសួរមែន បន្ទាប់ពីកសាងសំណុំរឿងរួចរាល់ ក្រុមអ្នកញៀនថ្នាំ និងចែកចាយត្រូវកម្លាំងបញ្ជូនទៅស្នងការខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្តរតាមផ្លូវច្បាប់ ៕ វណ្ណា