ព័ត៌មានទាន់ហេតុការណ៍៖

ឪពុក និងកូន៣នាក់ទៅដាក់មងក្នុងបឹង ជួបខ្យល់ខ្លាំងបោកលិចទូកស្លាប់២នាក់ រួចជីវិតម្នាក់

ចែករំលែក៖

ខេត្តកណ្តាល៖ គួរឲ្យអនិច្ចាពន់ពេក ឪពុក និងកូន៣នាក់ ទៅដាក់មងក្នុងបឹង ជួបខ្យល់ខ្លាំងបោកលិចទូក បណ្តាលឲ្យស្លាប់ឪពុក និងកូន ចំណែកកូនធំ រួចជីវិត១នាក់ម្នាក់ ។

ហេតុការណ៍គ្រោះថ្នាក់ដ៏សែនរន្ធត់នេះ កើតឡើង នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៩ព្រឹក នៅចំណុចបឹងចាន់អន្សា ក្នុងភូមិកោះគ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះទាំង៣នាក់៖ ឈ្មោះហេង សុខា (ហៅចយ) ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ(ស្លាប់), ឈ្មោះសុខា អ៊ីស្រ៊ី ភេទប្រុស អាយុ០៦ឆ្នាំ (កូន)ស្លាប់ និងឈ្មោះ សុខា អ៊ីស្រ៊ាង ភេទប្រុស អាយុ ១៣ឆ្នាំ(កូន)នៅរស់

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ឈ្មោះហេង សុខា បាននាំកូន២នាក់ ជិះទូកឈើប្រវែង៧ម៉ែត្រ ទៅមើលមងនៅក្នុងបឹងចាន់អន្សា ដែលមានចំងាយប្រហែល ១គីឡូម៉ែត្រ ពីភូមិកោះគ ។ ពេលចេញដល់កណ្ដាលបឹង ក៏មានខ្យល់ខ្លាំងបណ្ដាលអោយលិចទូក ភ្លាមនោះកូនឈ្មោះសុខា អ៊ីស្រ៊ាង បានហែលទៅតោងបង្គោលសំរាស់ ចំណែកឪពុក បានស្ទុះទៅជួយកូនតូច ក៏លិចក្នុងទឹកបាត់ទៅ បន្ទាប់មកឈ្មោះសុខា អ៊ីស្រ៊ាង បានស្រែកហៅអោយគេជួយ ពេលនោះឈ្មោះ អាត សំអាង ភេទប្រុស អាយុ៤៣ឆ្នាំ កំពុងដាក់មងនៅចម្ងាយ២០០ម៉ែត្រ ពីកន្លែងកើតហេតុ គាត់ក៏ដោលទូកទៅមើលរួចក៏បានស្រង់ឈ្មោះសុខា អ៊ីស្រ៊ាង និងស្រែកហៅអ្នកស្រុកអោយជួយរកស្រង់ជនរងគ្រោះ ពេលស្រង់ឡើងមក ស្រាប់តែអ្នកទាំងពីរស្លាប់បាត់ទៅហើយ រួចក៏យកសពមកផ្ទះរាយការណ៍អោយសមត្ថកិច្ច ។

បន្ទាប់មក កម្លាំងជំនាញពិនិត្យពិនិត្យកន្លែងកើតហេតុ មានកម្លាំងប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ ពេទ្យឃុំ បានពិនិត្យសព ឃើញថា សពពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ពុំមានស្លាកស្នាមអ្វីផ្សេងទៀតឡើយ ព្រមទាំងបានប្រគល់សពជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕

ww a r


ចែករំលែក៖