ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបគ្រឿងញៀនខេត្តកំពង់ស្ពឺ ចាប់ខ្លួន១០នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កាលពីិវេលាម៉ោង៧និង២០នាទីព្រឹក កម្លាំងផ្នែកគ្រឿងញៀនផ្នែកព្រហ្មទណ្ឌ សហការជាមួយបុ៉ស្តិ៍កាហែងបានឃាត់មុខសញ្ញាប្រើប្រាស់គ្រឿង១០នាក់ ម៉ូតូ៥គ្រឿង ស្ថិតនៅចំណុចផ្ទះជួលឈ្មោះ ស្រី ធុយ ស្រី៤៣ឆ្នាំ ភូមិបុស្សតា ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបញ្ជាក់ថា ជនដែលត្រូវចាប់ខ្លួន៖

១ ឈ្មោះ សុខ គង់ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅផ្សារ ត្រពាំងក្រឡឹង ស្រុកភ្នំស្រួច

២ ឈ្មោះ លឹម មេងហ៊ុយ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅផ្សារត្រពាំងក្រឡឹង ស្រុកភ្នំស្រួច

៣ ឈ្មោះ រិត ឧត្ដម ភេទប្រុស អាយុ២០ឆ្នាំ ផ្សារត្រពាំងក្រឡឹង ស្រុកភ្នំស្រួច

៤ ឈ្មោះ ហាប់ ចិត្រា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅផ្សារត្រពាំងក្រឡឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

៥ ឈ្មោះ ងួន សុផានិត ភេទប្រុស អាយុ២០ឆ្នាំ រស់នៅផ្សារត្រពាំងក្រឡឹង ស្រុកភ្នំស្រួច

៦ ឈ្មោះ សាន ផល្លា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិបុស្សតា ឃុំកាហែង ស្រុកសំរោងទង

៧ ឈ្មោះ សាត់ សុចាន់ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិបុស្សតា ឃុំកាហែង ស្រុកសំរោងទង

៨ ឈ្មោះ រា៉ន រាយុទ្ធ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិតាំងស្រឡៅ ឃុំតាំងស្យា ភ្នំស្រួច

៩ ឈ្មោះ ខុន ឆេងលីម ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិតាំងស្រឡៅ ឃុំតាំងស្យា

១០ ឈ្មោះ វា៉ប់ សំភាស់ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិថ្នលបំបែក ឃុំព្រៃរំដួល ភ្នំស្រួច

ជាមួយគ្នានេះ សមត្ថកិច្ច ដកហូតថ្នាំ1កញ្ចប់ និងសំភារៈប្រើប្រាស់មួយចំនួន។

បច្ចុប្បន្ន កម្លាំងជុំនាញសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕

wt (1) copy wt (2)


ចែករំលែក៖