ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនទៅបុកនឹងសត្វគោស្លាប់ខ្លួនឯង

ចែករំលែក៖

 
ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត ខណៈជួបនឹងគ្រោះថ្នាក់ចរាចរ ដោយសារតែជិះម៉ូតូក្នុងល្បឿនលឿន ហើយចាប់ហ្វ្រាំងមិនទាន់ ទៅបុកនឹងសត្វគោ១ក្បាល ដែលកំពុងដើរឆ្លងផ្លូវហើយត្រូវគេជួយដឹកយកទៅសង្រ្គោះ តែដល់ត្រឹមក្លោងទ្វារវត្តសំរោងអណ្តែត ក៏ដាច់ខ្យល់ស្លាប់។

គ្រោះថ្នាក់កម្រកើតមាននេះ កើតឡើងកាលពីវេលាម៉ោង១៦និង២០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខឃ្លាំងលក់ការ៉ូ ហួត ជា តាមបណ្តោយផ្លូវសម្តេចជាសុីម ភូមិច្រេស សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនរងគ្រោះ(សព)មានឈ្មោះ សំ ញ៉ាញ់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅផ្ទះជួល ភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិតានូ ឃុំចំបក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង មានប្រពន្ធឈ្មោះ មុយ ណា មានស្រុកកំណើតខេត្តស្វាយរៀងដូចគ្នា ។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០១៣ព័ណខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1BU1669 តែម្នាក់ឯង ក្នុងល្បឿងលឿនទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើត ស្រាប់តែមានសត្វគោញុី១ក្បាលបានដើរឆ្លងផ្លូវ ពីជើងទៅត្បូង ធ្វើអោយជនរងគ្រោះចាប់ហ្វ្រាំងងមិនទាន់ ក៏ជ្រុលទៅបុកនឹងសត្វគោនោះពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់ ចំណែកម៉ូតូរងការខូចខាតផ្នែកខាងមុខ ភ្លាមនោះក៏មានប្រជាពលរដ្ឋបានទាក់ទងហៅអោយប្របន្ធគាត់មក ហើយនាំគ្នាលើកជនរងគ្រោះដាក់លើម៉ូតូរ៉ឺម៉កកង់បីដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ តែជាអកុសលនិងដោយសារជនរងគ្រោះមានសភាពធ្ងន់ពេក ក៏ដាច់ខ្យល់ស្លាប់ពេលដែលមកដល់ក្លោងទ្វារចូលវត្តសំរោងអណ្តែត។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហតុ នាំគ្នាដេញចាប់សត្វគោនោះបាន ហើយយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំសាច់ញាតិមកយកទៅវិញនៅពេលក្រោយ ចំណែកសពត្រូវប្រគល់អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕ តុង សីហា

1 2 3 sd unnamed (1) unnamed


ចែករំលែក៖