ខេត្តរតនគិរី៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយសារតែម៉ូតូបុកកង់ ខណៈធ្វើដំណើរស្របទិសគ្នាពីកើតទៅលិច លើកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចមុខហាងពន្លកមាស ស្ថិតក្នុងភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង នៅវេលាម៉ោង៤និង៤៥នាទីល្ងាច ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ។
ភ្លាមៗនោះដែរ សមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ ជួយអន្តរាគមន៍ដឹកជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្តដោយរបួសធ្ងន់ពេកបានស្លាប់ពាក់កណ្តាលផ្លូវ ។
សមត្ថកិច្ចខាងលើបន្តថា គ្រោះថ្នាក់នេះ ដោយសារបុរសខាងលើជិះម៉ូតូក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នគ្មានពាក់មួកសុវត្ថិភាពបុកកង់ពីក្រោយពេញទំហឹងតែម្តង។
រហូតដល់ពេលនេះជនរងគ្រោះស្លាប់នៅមន្ទីរពេទ្យមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
រីឯអ្នកជិះកង់ជនបរទេសជាស្ត្រីរបួសតិចតួចសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងទាក់ទងទៅបណ្តាអធិការស្រុកឲ្យជួយស្វែងរកសាច់ញាតិដើម្បីទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕ វុទ្ធឦសាន