ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថបន្តយុទ្ធនាការបង្រ្កាបឈើរាជកុលនៅស្រុកវាលវែង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង និងខេត្តពោធិ៍សាត់ដឹកនាំដោយលោក វរសេនីយ៍ទោ ញឹម នី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងស្រាវជ្រាវ និងបង្រ្កាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេស បន្តយុទ្ធនាការបង្រ្កាបឈើ(រាជកុល) នៅស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រតិបត្តិការនេះអនុវត្តន៍ឡើងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចទួលគ្រួស ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ទោ ញឹម នី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់បានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការសហការចុះបង្រ្កាបបទល្មើសព្រៃឈើខាងលើ កម្លាំងអនុវត្តន៍បង្រ្កាបដោយរិបអូសបានឈើហុបអារជ្រុង ប្រភេទ(រាជកុល)ចំនួន ២៧ដុំ ស្មើរនឹងចំនួន ១២.៥៧៦ម៉ែត្រគូបថែមទៀត។

លោក វរសេនីយ៍ទោបន្តទៀតថា វត្ថុតាង ឈើហុបអារជ្រុង ប្រភេទ(រាជកុល) ទាំងចំនួន ២៧ដុំ ស្មើរនឹងចំនួន ១២.៥៧៦ម៉ែត្រគូបត្រូវបានបង្រ្កាបខាងលើ បានប្រគល់ឲ្យសង្កាត់រដ្ឋបាលព្រៃឈើប្រម៉ោយ ដើម្បីរក្សាទុកនិងបន្តនីតិវិធី។

គួររំលឹកថា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧នាកន្លងមកនេះ នៅត្រង់ចំណុចក្នុង(ដែនជំរកសត្វភ្នំសំកុស) ជាតំបន់ការពារ និងអភិរក្សដោយមន្រ្តីបរិស្ថាន ស្ថិតក្នុងភូមិសំឡាញលើ ឃុំក្រពើរពី ស្រុកវាលវែងដដែលដែរនោះ។

កម្លាំងខាងលើបានរុករកឃើញឈើហុបអារជ្រុង ប្រភេទ(រាជកុល)ចំនួន ៥១ដុំ ស្មើរនឹងចំនួន ២៧.៧២៩ម៉ែត្រគូប ហើយវត្ថុតាងឈើទាំងអស់បានយកទៅប្រគល់ឲ្យមន្រ្តីបរិស្ថាន (ដែនជំរកសត្វព្រៃភ្នំសំកុស) ដើម្បីរក្សាទុកនិងបន្តនីតិវិធី។

ដោយឡែកប្រភពផ្សេងៗពីមហាជនលើកឡើងស្រឌៀងៗគ្នាថា នេះសឲ្យឃើញកាន់តែច្បាស់ហើយថា មន្រ្តីបរិស្ថានពិជាជាប់ពាក់ព័ន្ធក្នុងករណីខាងលើនេះធ្ងន់ធ្ងរ ដូច្នេះគេសង្ឃឹមថាមន្រ្តីស្ថានពាក់ព័ន្ធត្រូវតែបើកការសុើបអង្កេត និងស្រាវជ្រាវក្នុងករណីនេះជាបន្ទាន់។

ទោះជាប្រភពខាងលើលើកឡើងដោយសង្ស័យមានការជាប់ពាក់ព័ន្ធនឹងមន្រ្តីបរិស្ថាន ដែលមានតួនាទីជាអ្នកការពារព្រៃឈើនោះ ទើបកើតមានបទល្មើសកាប់បំផ្លាញ ដឹកជញ្ជូន និងស្តុបល័ក្ខទុកឈើនេះក្តី អ្នកកាសែតពុំអាចស្វែងរកសុំការពន្យល់ពីមន្រ្តីបរិស្ថាននោះបានឡើយ៕ បឹុម ពិន

ង

ផល

ា

យ

ហ8

6

ដ

3


ចែករំលែក៖