ព័ត៌មានទាន់ហេតុការណ៍៖

ថ្លើមធំលួចកាប់ដើមឈើគ្រញូងក្នុងវត្តពុទ្ធគិរីសែនជ័យ

ចែករំលែក៖

ខេត្តឧត្តរមានជ័យៈ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង៨ព្រឹក មានករណីលួចកាត់ឈើគ្រញូង នៅក្នុងវត្តពុទ្ធគិរីសែនជ័យ ដែលស្ថិតនៅភូមិគោកចាន់រ៉ី សង្កាត់កូនក្រៀល ក្រុងសំរោង ។

ក្រោយបានទទួលដំណឹងនេះ កំលាំងជំនាញផ្នែកព្រហ្មទណ្ឌបានស្រាវជ្រាវ រហូតដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ម្នាក់ ឈ្មោះ មឿន និមល ភេទប្រុស អាយុ 23ឆ្នាំ ដែលបានធ្វើសកម្មភាពកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង១៨និង៣០នាទី ។

បច្ចុប្បន្នកំលាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕ ប៉ែន នួន

qe


ចែករំលែក៖