ព័ត៌មានទាន់ហេតុការណ៍៖

ជនរងគ្រោះប្រុសស្រី២នាក់ត្រូវរថយន្តកាមរីបុកម្នាក់ដាច់ខ្លួនជា២កំណាត់ និងម្នាក់ទៀតបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តសៀមរាប៖ បុរសចំណាស់ម្នាក់អាយុ៧០ឆ្នាំ និងស្រ្ដីវ័យកណ្ដាលម្នាក់ ត្រូវបានរថយន្តកាមរីមួយគ្រឿង បើកក្នុងល្បឿនលឿន ជ្រុលទៅបុក ពេលកំពុងជិះម៉ូតូ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៣និង៥០នាទី ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចខាងកើត ស្ពានពោធិ៍ចម្ងាយ១០០ម៉ែត្រ ពីផ្លូវជាតិលេខ៦ ក្នុងភូមិព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។

លោកវរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាលស្រុកពួកបានឱ្យដឹងនៅល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយរថយន្តម៉ាក Camry ពណ៌សំបកឪឡឹក ឆ្នាំ១៩៩៣ គ្មានស្លាកលេខ បើកបរមកពីកើតទៅលិច ក្នុងទិសដៅស្របទិសគ្នា បានជ្រុលទៅបុកម៉ូតូ ហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1F-6632 ពីក្រោយ ។

ប្រភពបន្តថា ជនរងគ្រោះមានឈ្មោះ ប៉ែន យ៉ាត់ ភេទប្រុស អាយុ៧០ឆ្នាំ ជាអ្នកឌុប ស្លាប់ដាច់ខ្លួនជា២កំណាត់ និង អ្នករួមដំណើរឈ្មោះ អ៊ិន សារូ ភេទស្រី អាយុ៥៥ឆ្នាំ ស្នាក់នៅភូមិពន្លៃ ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង(ស្លាប់) នៅកន្លែងកើតហេតុ រីឯ អ្នកបើកបររថយន្ដ បានរត់គេចខ្លួនបាត់។

សមត្ថកិច្ចបញ្ជាក់ថា ករណីគ្រោះថ្នាក់នេះ បណ្តាលមកពីមូលហេតុ ម៉ូតូ បើកចូលកន្លងផ្លូវរបស់រថយន្ត។

ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះវាស់វែងស្ទួចយករថយន្ត និងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពួក និងប្រគល់សាកសពជនរងគ្រោះ ប្រុស ស្រី ទាំង២នាក់ ឱ្យក្រុមគ្រួសារនៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី និងកសាងសំណុំរឿង និងបើកការស៊ីបអង្កេតតាមចាប់ខ្លួនជនបង្កអោយចូលខ្លួនមកដោះស្រាយតាមច្បាប់ ៕ ប៊ុន រិទ្ធី

abe abe (1) abe (2) abe (4) abe (5) abe (6) abe (7) abe (8) abe (9) abe (10)


ចែករំលែក៖