ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួននិស្សិតឆ្នាំទី៣ម្នាក់ជាប់ចោទករណីចាប់រំលោភ

ចែករំលែក៖

ភ្នំពេញ៖ យុវជនជានិស្សិតឆ្នាំ៣ម្នាក់នៃសាកលវិទ្យាល័យ CUS ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទួលសង្កែឃាត់ខ្លួនតាមបណ្តឹងរបស់នារីរងគ្រោះ ដោយចោទជនសង្ស័យបានធ្វើសកម្មភាពរំលោភនាងបានសម្រេចកាលពីពេលកន្លងមក ។

ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះជួល ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ហែល ចិន្តា ភេទប្រុស អាយុ២៤ឆ្នាំ ជានិស្សិតឆ្នាំទី៣ផ្នែកអក្សរសាស្ត្រអង់គ្លេស នៃសាកលវិទ្យាល័យ CUS មានទីលំនៅផ្ទះជួលក្រុម១០ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងមានស្រុកកំណើតភូមិប្រាសាទ ឃុំកំពែង ស្រុកគិរីវង្ស ខេត្តតាកែវ ។ ចំណែកនារីរងគ្រោះដែលដាក់ពាក្យបណ្តឹងចោទប្រកាន់ទៅលើជនសង្ស័យមានឈ្មោះ ឃ.វ.ត. អាយុ២២ឆ្នាំ មានទីលំនៅផ្ទះជួលក្រុម៥ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័ន រាជធានីភ្នំពេញ ។

បើតាមសេចក្តីរាយការណ៍ព័ត៌មានបានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ នារីរងគ្រោះ ឃ.វ.ត. ត្រូវបានមិត្តភក្តិឈ្មោះ ស.ច.ណ. ហៅតាមទូរស័ព្ទឲ្យមកស្នាក់នៅបន្ទប់ជាមួយខ្លួន ដើម្បីរកការងារធ្វើ ។ បន្ទាប់មក ដោយសារតែឪពុកម្តាយរបស់ខ្លួន(ស.ច.ណ.) មិនពេញចិត្តជាមួយនឹងអ្នកផ្សេងដែលចូលមករួមរស់នៅក្នុងបន្ទប់ជួលរបស់ខ្លួន ។ ក្រោយមក ឈ្មោះ ស.ច.ណ. ក៏បានសម្រេចចិត្តនាំជនរងគ្រោះទៅបន្ទប់ផ្ទះជួលរបស់ជនសង្ស័យឈ្មោះ ចិន្តា ដែលជាសង្សាររបស់ខ្លួន(ស.ច.ណ.) តាមរយៈការរៀនសូត្រ និងជានិស្សិតដូចគ្នា ។

បន្ទាប់ពីយកជនរងគ្រោះទៅនៅបន្ទប់ជួលជាមួយជនសង្ស័យ ដោយជនរងគ្រោះបានប្រាប់ទៅកាន់ ចិន្តា(ជនសង្ស័យ) ថា នាងសុំស្នាក់នៅតែមួយយប់ ឬពីរយប់ប៉ុណ្ណោះទេ ជាមួយនឹងអ្នកស្គាល់គ្នាម្នាក់ទៀត ឈ្មោះ មករា ។

ប្រភពខាងលើបានឲ្យដឹងទៀតថា លុះដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ ឈ្មោះមករា និងគូដណ្តឹងរបស់ខ្លួន ដែលរស់នៅបន្ទប់ជួលក្បែរនឹងជនសង្ស័យ បានចាកចេញពីទីតាំងខាងលើ ទុកឲ្យឈ្មោះ ចិន្តា នៅជាមួយជនរងគ្រោះតែពីរនាក់ ដោយឱកាសល្អ ជនសង្ស័យក៏បានធ្វើសកម្មភាពចាប់ជនរងគ្រោះរំលោភរហូតបានសម្រេច ។

នារីរងគ្រោះ បានប្រាប់ទៅក្រុមគ្រួសារឲ្យដឹងពីករណីខាងលើនេះ ក៏បានដាក់ពាក្យបណ្តឹងភ្លាមៗមកកាន់ស្នាក់ការនគរបាលប៉ុស្តិ៍ដើម្បីជួយអន្តរាគមន៍ឃាត់ជនសង្ស័យដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕ អរុណរះ

ae ae (1) ae (2)


ចែករំលែក៖