ភ្នំពេញៈ កន្លងមកមានព័ត៌មានល្ហិចល្ហាងមកថា មានភាពមិនប្រក្រតីនិងភាពអសកម្មនានារបស់(បជស) ទាំងផ្ទៃក្នុងយ៉ាងចម្រុងចម្រះ និងការផ្តល់សេវាយឺតយ៉ាវសម្រាប់និវត្តជននិងគ្រួសារ ដែលជាមុខសញ្ញារបស់បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការសុីវិល។
ម្ចាស់ Account facebook Sok Lisa បានសួរដូចជាល្ងង់មួយ ដោយនាងចង់ដឹងថា តើការបង្កើតបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការសុីវិល (បជស) មកធ្វើអ្វី បើសពរាប់សិបនាក់ ស្លាប់រាប់ឆ្នាំ មិនទាន់បើកប្រាក់ឱ្យ បើមិនទាក់ទងឬសួរនាំគឺបាត់ស្ងាត់សូន្យតែម្តង។ នាងថា បើតាមមិត្តភ័ក្រនាងធ្វើការនៅក្បែរក្លៀកនៅកន្លែងនោះប្រាប់ថា លោកនាយក មែ៉ន សុចិត្រ លោករវល់ណាស់ ព្រោះលោកកំពុងស្រលាញ់អំណាច កាងយកកន្លែងខ្លឹមៗអស់ហើយក្នុងក្រសួង ធ្វើជានាយកបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការសុីវិលផង ធ្វើជានាយកខុទ្ទកាល័យលោករដ្ឋមន្ត្រីផង និងដំណែងជាអគ្គលេខាធិការរងអីណាក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារផង លោកមានពេលឯណាមកដោយស្រាយរឿងខ្មោច!!! ចាត់ឱ្យតែនាយករងស្និតមួយកាងជំនួសទៅបានហើយ។
ជាការចាប់អារម្មណ៌មួយរបស់ ម្ចាស់ Account facebook Sok Lisa ថា ថ្មីៗនេះឮល្បីថាលោកនាយក ម៉ែន សុចិត្រ បានសុំបង្វិលលុយចូលគណនីបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការសុីវិល ដោយបិទគណនីរបស់សព មិនដឹងជាមានគោលបំនងអ្វីនៅពីក្រោយខ្នងទេ ហើយបើមានអ្នកតាមសួររឿងលុយសពនេះពេលណា បានដោះស្រាយលុយសព គេឱ្យមន្ត្រីគេប្រាប់ថាចាំដោះស្រាយជូនៗ។
ម្ចាស់ Account facebook Sok Lisa បានបន្តរទៀតថា នាងបានទាក់ទងសួរទៅមន្ទីរសង្គមកិច្ចខេត្ត ដែលមានភ្នាក់ងារបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការសុីវិលនៅទៅនោះ គេថាឱ្យសួរក្រសួង ចង់ឡប់ខួរអស់ហើយខ្ញុំ។ ពេលនាងទៅដល់ក្រសួងចង់សួររឿងលុយសពរបស់ឪពុកនាង មន្ត្រីនៅទីនោះឆ្លើយរៀងល្វើយៗ ហើយបានខ្សឹបថាអត់ដឹងបញ្ហាអ្វីទាំងអស់ ទាល់តែមេ បើតាមនាងដឹងពីមិត្តភ័ក្រគឺមន្ត្រីនៅទីនោះមានការថ្នាំងថ្នាក់សុំលាឈប់ជាបន្តបន្ទាប់ហើយ ដោយសារឥទ្ធពលមេ!
ក្រៅពីនេះគ្រួសារនិវត្តជនផ្សេងៗទៀតដែលចាំចង់បានប្រាក់ខែចូលនិវត្តច្រើនណាស់ដែលមិនទាន់បានបើក ដោយសារត្រូវរត់ឯកសារម៉ែឪអាឯកសារហើយ រត់រ៉ាប់ខែ រ៉ាប់ឆ្នាំ។
គួរបញ្ជាក់ផងដែរថា បញ្ហាផ្ទៃក្នុងរវាងអង្គភាពបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការសុីវិល(បជស)នេះគឺមានសមភាពតានតឹងណាស់ ជាពិសេសភាពចម្រុងចម្រះបញ្ហាផ្ទៃក្នុងរវាងអង្គភាពនេះ ជាមួយមន្ទីក៏ដូចជាមន្ត្រីបម្រើការងារនៅទីនោះ គឺគ្មានដំណោះស្រាយ បើទោះបីមជ្ឍដ្ឋានណាលើកឡើងក៏ដោយ។
បញ្ហាផ្ទៃក្នុងដែលលោកនាយក ម៉ែន សុចិត្រ គ្មានដំណោះស្រាយនេះ បានត្រូវបានលើកឡើងពីម៉ាត់មួយទៅម៉ាត់មួយរៀលរាល់ថ្ងៃ។
ឮថា ក្រុមប្រឹក្សាភិបាលរបស់ បជស នេះក៏មិនអាចដោះស្រាយបញ្ហានេះបានដែរ ដោយសារឥទ្ធិពលរបស់លោក ម៉ែន សុចិត្រ ដែជានាយក បជស នោះមានតំណែងពីរបី ពិសេសជានាយកខុទ្ធកាល័យរដ្ឋមន្ត្រីផងនោះ ដែលជាការលំបាកព្រោះលោកមានភាពស្និតស្នាលជាមួយលោករដ្ឋមន្ត្រី មានន័យថារឿងដាក់ទាំងប៉ុន្មាន ចង់បញ្ហាធំប៉ុណ្ណាក៏គ្មានដំណោះស្រាយនិងលទ្ធផលដែរ។
តាមការឱ្យដឹងពីមន្ត្រីនៅទីនោះដែលសុំមិនបញ្ចេញឈ្មោះ ថាបញ្ហាផ្ទៃក្នុងរបស់ បជស ត្រូវបានបែកបាក់ បញ្ហានៅតែជាបញ្ហា ការគ្រប់គ្រងមានបញ្ហា មិនដឹកនាំអង្គភាព បែរជាប្រើនាយករងមួយរូបប្រើអំណាចស្រេចតែអំពើចិត្ត អាងអ្នកនេះ អាងអ្នកនោះ ឆ្លើយឱ្យតែរួចទេពីម៉ាត់ ដើម្បីរួចខ្លួន ប៉ុន្តែមិនមានសមត្ថភាពដោះស្រាយ គិតតែពីផលប្រយោជន៍ខ្លួនឯង ចំណែកឯក្រុមប្រឹក្សាភិបាលវិញ បានត្រឹមខកចិត្ត ដូច្នេះអ្នកដែលរងគ្រោះពិតប្រាកដគឺ និវត្តជននិងគ្រួសារ និងក្រសួង!
មិនអាចសុំការបំភ្លឺបានទេពីលោក ម៉ែន សុចិត្រ នាយក បជស ព្រោះទូរសព្ទមិនអាចទាក់ទងបាន៕ សុខ ខេមរា