ព័ត៌មានទាន់ហេតុការណ៍៖

អគ្គីភ័យទាំងកណ្តាលយប់ឆេះអស់ផ្ទះ៦ខ្នង ខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹក

ចែករំលែក៖

ខេត្តក្រចេះ៖ យ៉ាងតិចផ្ទះប្រជាពលរដ្ឋ៦ខ្នងត្រូវភ្លើងឆាបឆេះអស់ទាំងស្រុង គិតជាទឹកប្រាក់អស់យ៉ាងច្រើនសន្ធឹកសន្ធាប់ ទាំងកណ្តាលយប់តែម្តង ហើយមូលហេតុនៃអគ្គីភ័យនេះ សមត្ថកិច្ចនៅមិនទាន់ស៊ើបអង្កេតដឹងច្បាស់នៅឡើយទេ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា អគ្គីភ័យបានចាប់ផ្តើមឆេះនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ៦ខ្នង បូករួមទាំងទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹក ។

ប្រភពបញ្ជាក់ថា ម្ចាស់ផ្ទះរងគ្រោះរួមមាន៖

ផ្ទះទី១ របស់ឈ្មោះ ស្លេះ ហ្សា ទំហំ៦,៥ម៉ែត្រគុណ២៦ម៉ែត្រ ធ្វើអំពីឈើ ប្រកស័ង្កសី ទ្រព្យសម្បត្តិខូចខាតៈ ម៉ូតូចំនួន ០១គ្រឿង, កង់ចំនួន ០១គ្រឿង, ប្រាក់រៀលចំនួន ២,០០០,០០០រៀល (ពីរលានរៀល) ខោអាវ និងសម្ភារៈក្នុងផ្ទះឆេះទាំងស្រុង។

ផ្ទះទី២ របស់ឈ្មោះ ម៉ាត់ ស្លេះ ភេទប្រុស អាយុ ៣៣ឆ្នាំ ផ្ទះទំហំ ៥ម៉ែត្រx១០ម៉ែត្រ ធ្វើអំពីឈើប្រក ស័ង្កសី ទ្រព្យសម្បត្តិខូចខាត ប្រាក់រៀលចំនួន ១,៥០០,០០០រៀល (មួយរយហាសិបពាន់រៀល) ខ្សែកមាសចំនួន ០២ជី, ខោអាវ និងសម្ភារៈក្នុងផ្ទះឆេះទាំងស្រុង ។

ផ្ទះទី៣ របស់ឈ្មោះ ម៉ាត់ រម៉ស្មះ ផ្ទះទំហំ ៤ម៉ែត្រx១០ម៉ែត្រ ធ្វើអំពីឈើប្រក ស័ង្កសី ទ្រព្យសម្បត្តិខូចខាត ប្រាក់ដុល្លាចំនួន៣០០០ដុល្លា(បីពាន់ដុល្លាគត់)ខោអាវ និងសម្ភារៈក្នុងផ្ទះឆេះទាំងស្រុង ។

ផ្ទះទី៤ របស់ឈ្មោះ វ៉ាន់ ក្រី ភេទប្រុស អាយុ៤២ឆ្នាំ ផ្ទះទំហំ៥ម៉ែត្រx៧ម៉ែត្រ ធ្វើអំពីឈើប្រកស័ង្កសី ម្ចាស់ផ្ទះមិននៅ ។

ផ្ទះទី៥ របស់ឈ្មោះ ហេង ថា ភេទប្រុស ផ្ទះទំហំ ៥ម៉ែត្រx៨ម៉ែត្រ ធ្វើអំពីឈើប្រក ស័ង្កសី ទ្រព្យសម្បត្តិខូចខាត (គ្មាន) ។

ផ្ទះទី៦ របស់ឈ្មោះ កុម អៀម ភេទប្រុស អាយុ ៤៩ឆ្នាំ ផ្ទះទំហំ ៥ម៉ែត្រx១៥ម៉ែត្រ ធ្វើអំពីឈើប្រក ស័ង្កសី ទ្រព្យសម្បត្តិខូចខាត ប្រាក់រៀលចំនួន ៥,០០០,០០០រៀល (ប្រាំលានរៀលគត់) ប្រាក់ដុល្លារ ៦,០០០ដុល្លារ (ប្រាំមួយពាន់ដុល្លារ) មាសចំនួន ០២តំឡឹង , ម៉ូតូចំនួន ០១គ្រឿង ខោអាវ និងសម្ភារៈក្នុងផ្ទះឆេះទាំងស្រុង ។

ករណីអគ្គីភ័យមួយនេះ បើតាមសមត្ថកិច្ចបានសរុបការខូចខាតជាទឹកប្រាក់ គឺថវិកា:ប្រាក់រៀលចំនួន ៨,៥០០,០០០ រៀល, ម៉ូតូចំនួន ០២គ្រឿង, កង់ចំនួន ០១គ្រឿង, ខ្សែកមាស ចំនួន ២ជី, មាសចំនួន ០២តំឡឹង និងសម្ភារៈក្នុងផ្ទះមួយចំនួនទៀត ។

សមត្ថកិច្ចបញ្ជាក់ថា នៅពុំទាន់ដឹងច្បាស់លាស់នៅឡើយទេ សមត្ថកិច្ចនគរបាលកំពុងស្រាវជ្រាវរកមូលហេតុ ។

ភ្លើងបានរលត់អស់នៅវេលាម៉ោង ២២និង៥០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ដោយកម្លាំងសមត្ថកិច្ចនគរបាលប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន ២០រថយន្ត ។

ករណីនេះពុំបណ្តាលអោយមានមនុស្សណាម្នាក់រងរបូសនោះទេ។

សមត្ថកិច្ចបញ្ជាក់ថា ភ្លើងចាប់ផ្តើមឆេះដំបូងចេញពីផ្ទះឈ្មោះវ៉ាន់ ក្រី ភេទប្រុស អាយុ៤២ឆ្នាំ ម្ចាស់ផ្ទះបានចាក់សោទ្វារផ្ទះចោល និង បានចាកចេញពីផ្ទះប្រហែល៦ខែមកហើយពុំដែលឃើញត្រឡប់មកផ្ទះវិញទេ ៕

se (4) se se (1) se (2) se (3)


ចែករំលែក៖