ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថស្រុកបារាយណ៍ឃាតរថយន្ដទេសចរណ៍ម៉ាកហ៊ីយ៉ាន់ដាយ៤៥កៅអីមួយគ្រឿង បន្លំដឹកឈើសុក្រំ និងគ្រឿងសង្ហារឹមបញ្ជូនទៅឲ្យជំនាញ

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៧អាវុធហត្ថស្រុកបារាយណ៍ សហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើ បារាយណ៍ចាប់ឃាតរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទទេសចរណ៍៤៥កៅអី ពាក់ស្លាកលេខ ភ្នំពេញ 3C 6871 ពណ៌ខៀវឆ្នូតស បានលួចបន្លំ ដឹកឈើសុក្រំប្រភេទម៉ៃតាប់ និងគ្រឿងសង្ហារឹមមួយចំនួននៅតាមផ្លូវជាតិលេខ៦ ស្ថិតនៅភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

បើតាមសម្តីស៊ាន វ៉ា តៃកុងរថយន្តបានឱ្យដឹងថា រថយន្តដឹកឈើប្រណិតប្រភេទ សុក្រំនេះដឹកចេញពីខេត្តព្រះវិហារ ឆ្ពោះទៅលក់នៅភ្នំពេញ គាត់ជាអ្នកស៊ីឈ្នួលដឹកអោយថៅកែម្នាក់ឈ្មោះ កា រស់នៅ ខេត្តព្រះវិហារ ក្នុងមួយជើងតំលៃ៨ម៉ឺនរៀល ចំណែកព្រូ ក្នុងមួយជើងតំលៃ៤ម៉ឺនរៀល។

តាមប្រភពពត័មានពីសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកបារាយណ៍បានឱ្យដឹងថា មុនចាប់ឃាត់រថយន្តដឹកឈើប្រណិតនេះ លោកមានកាសង្ស័យថា ប្រហែលមានដឹកឈើ ក៏ស្ទាក់ឃាត់ដើម្បីត្រួតពិនិត្យបានឃើញ ឈើនៅក្នុងរថយន្តមែន តៃកុងរថយន្តឈ្មោះ ស៊ាន វ៉ា ភេទប្រុស អាយុ៦០ឆ្នាំ ទីលំនៅភូមិនាងគម្ហីង ឃុំសំប៊ួមាស ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងព្រូរថយន្តពីរនាក់ទៀត ត្រូវបានជំនាញរដ្ឋបាលព្រៃឈើបារាយណ៍ធ្វើការសាកសួរ ។

ក្រោយមកបានអូសរថយន្ដយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើបារាយណ៍ដើម្បីវាស់វែងឈើដែលឃាត់បានសរុបចំនួន២០ដុំ ប្រវែង២ម៉ែត្រ ស្មើ៨ផ្លាន៣ម៉ែត្រ១តឹក និងតុក្កតាសម្រាប់អង្គុយចំនួនជាង១០គ្រាប់ ៕ ប៊ុន រិទ្ធី

ae (5) ae ae (1) ae (2) ae (3) ae (4)


ចែករំលែក៖