ព័ត៌មានទាន់ហេតុការណ៍៖

បងប្រុសអាយុ១០នាំប្អូនប្រុស អាយុ៨ឆ្នាំទៅលេងទឹកស្រះលង់ស្លាប់ កុហកឪពុកម្តាយថាមានជនមិនស្គាល់មុខ ចាប់ដាក់ក្នុងឡានបង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ក្រុងប៉ោយប៉ែតៈ ធ្លាយរឿងក្មេងប្រុសម្នាក់ អាយុ៨ឆ្នាំ នៅចាំផ្ទះជាមួយបងប្រុសត្រូវជនមិនស្គាល់មុខ ចាប់ដាក់ក្នុងរថយន្តទៅបាត់បង្កភាពភ្ញាក់ផ្អើលពេញក្រុងប៉ោយប៉ែតនោះ គឺជារឿងមិនពិតឡើយ។ ធាតុពិតក្មេងទាំង២នាក់បងប្អូនបានទៅលេងទឹកស្រះក្នុងការដ្ឋានកាយដី មួយកន្លែងជាមួយក្មេងដទៃទៀត ហើយលង់ទឹកស្លាប់ ។ ដោយខ្លាចម្តាយឪពុកវាយ ទើបក្មេងប្រុសជាកូនច្បងកុហកថា ប្អូនត្រូវបានគេចាប់ ហើយព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ សមតកិច្ច និងមន្ត្រីរាជការក្រុងប៉ោយប៉ែតគ្រប់ស្ថប័ននាំគ្នារក។

គួររំលឹកថា កាលពីវេលាម៉ោងជាង៥ល្ងាច ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ខណៈដែលម្តាយ ឪពុកត្រឡប់មកពីធ្វើការវិញ ឮកូនប្រុសឈ្មោះ សេង មុន្នីសូសែង អាយុ១០ឆ្នាំ ប្រាប់ថា ពេលដែលពួកគាត់រវល់ចេញទៅធ្វើការនៅកាស៊ីណូ ដោយទុកកូនប្រុសរបស់ខ្លួនពីរនាក់បងប្អូនឲ្យនៅចាំផ្ទះ គ្រាដែលក្មេងរងគ្រោះឈ្មោះសេង មុន្នីសគ័ ភេទប្រុស អាយុ៨ឆ្នាំ នៅលេងមុខផ្ទះ ចំណែក បងប្រុសឈ្មោះសេង មុន្នីសូសែង អាយុប្រហែល១០ឆ្នាំ នៅក្នុងផ្ទះ ស្រាប់តែជនមិនស្គាល់មុខមួយក្រុមបើរថយន្ត ទូរីសពណ៌ស បានចាប់ក្មេងរងគ្រោះដាក់ក្នុងរថយន្ត ហើយបើកគេចខ្លួនទៅបាត់។ តាំងពីម៉ោង៣រសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ គាត់ក៏បានរត់ទៅប្តឹងសមត្ថកិច្ចអោយជួយអន្តរាគមន៍ភ្លាមៗតែម្តង។

លោកអ៊ឹម សុភារៈនាយប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែតប្រាប់ថា ក្រោយទទួលបណ្តឹងពីឈ្មោះ តឹង គឹមសេង ម្តាយឈ្មោះហុច សារ៉េត រស់នៅភូមិភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយប្រាប់ថា កូនប្រុសគាត់ឈ្មោះសេង មុន្នីរិតស័គ ភេទប្រុស អាយុ៨ឆ្នាំ ត្រូវបានជនមិនស្គាល់មុខមួយក្រុមចាប់ដាក់រថយន្តសាំយ៉ុងពណ៌សទៅបាត់នោះ ទើបសមត្ថកិច្ចរត់ខ្វែងដៃខ្វែងជើងតាមរក តែមិនឃើញឡើយ ហើយរឿងនេះបានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង លុះព្រឹកថ្ងៃទី១៨ ខែកុម្ភៈនេះបានបែកធ្លាយរឿងផ្សេងទៅវិញ ព្រោះតែក្មេងៗក្នុងភូមិ២នាក់បានទៅប្រាប់ឪពុកម្តាយក្មេងប្រុសរងគ្រោះថា តាមពិតគឺកូនប្រុសគាត់ឈ្មោះ សេង មុន្នីសូសែង អាយុ១០ឆ្នាំកុហកទេ មិនមានករណីជនមិនស្គាល់មុខណាមកចាប់ក្មេងដាក់ឡាននោះទេគឺ ក្មេងតូចទាំង២នាក់បងប្អូននោះបានទៅលេងទឹកស្រះដែលគេកាយដីលក់មួយកន្លែង ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចម្ងាយពីផ្ទះប្រហែល១ពាន់ម៉ែត្រ ជាមួយ ក្មេងដទៃទៀតក្នុងភូមិ ហើយនៅដែលកំពុងលេងទឹកនោះ ស្រាប់បងប្រុសនោះបានលង់ទឹកមុនប្អូនពេលនោះ ស្រាប់តែក្មេងប្រុស រងគ្រោះជាប្អូនបានលោតទៅជួយហើយក៏បានលង់ទឹកទាំង២នាក់តែម្តង។ ពេលនោះហើយទើបក្មេងដែលលេងទឹកជាមួយគ្នា បានយកទុយយោបោះអោយតោងដោយពេលនោះក្មេងប្រុសជាបងឈ្មោះសេង មុន្នីសូសែង អាយុ១០ឆ្នាំ តោងជាប់ ចំណែកក្មេងរងគ្រោះឈ្មោះសេង មុន្នីរិតស័គ ភេទប្រុស អាយុ៨ឆ្នាំ ត្រូវជាប្អូនតោងមិនជាប់ ក៏បានលិចចូលទៅក្នុងទឹកស្រះដែលមានជម្រៅជា១៥ម៉ែត្របាត់ឈឹងតែម្តង។ លុះល្ងាចឡើង ខ្លាចឪពុកម្តាយវាយទើបកុហកថា ប្អូនប្រុសត្រូវបានគេចាប់ក្នុងរថយន្តទៅវិញ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរខេត្តបន្ទាយមានជ័យមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានថា ករណីដែលថាក្មេងប្រុសម្នាក់ត្រូវបានជនមិនស្គាល់មុខចាប់ដាក់រថយន្តនោះ មិនមែនជាការពិតឡើយ។

ក្រោយពីការស៊ើបអង្កេត និងស្រាវជ្រាវ រយះពេល១យប់១ថ្ងៃ ទើបធ្លាយរឿងថា ក្មេងដែលគេចាប់នោះគឺលង់ទឹកស្រះ ដែលទៅលេងទឹកជាមួយក្មេងដទៃក្នុងភូមិដោយសារខ្លាចម្តាយឪពុកវាយ ទើបក្មេងប្រុសជាបងកុហក់តែម្តងទៅ ។ តែមកដល់ពេលលោក និងសមត្ថកិច្ចពាក់ព័ន្ធកំពុងតែមកកាន់ស្រះទឹកខាងលើដើម្បីរាវសាកពក្មេងអស់មួយព្រឹកទៅហើយនៅមិនទាន់រកនៅឡើយទេ ៕ វណ្ណា

se (1) se (2) se (3) se (4)


ចែករំលែក៖