ព័ត៌មានទាន់ហេតុការណ៍៖

មេធាវី​ការពារ​ក្ដី​លោក​ គឹម​ សុខ​ គ្រោង​ស្នើ​តុលាការ​ដោះលែង​កូន​ក្ដី​

ចែករំលែក៖

ភ្នំពេញ៖ លោក ជូង ជូងី ជាមេធាវីការពារក្ដីលោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គមនិងនយោបាយ គ្រោងដាក់ពាក្យសុំទៅតុលាការ ដើម្បីដោះលែងកូនក្ដីឲ្យមានសេរីភាពឡើងវិញ ។

លោក ជូង ជូងី ដែលទើបដាក់ពាក្យការពារលោក គឹម សុខ នៅថ្ងៃទី២០ ខែកុម្ភៈ បញ្ជាក់ប្រាប់ ថា លោកបានដាក់ពាក្យការពារកូនក្ដីរួចរាល់ហើយ ។ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ លោកនឹងទៅជួបលោកគឹម សុខ នៅពន្ធនាគារ មុនឈានដល់ការដាក់ពាក្យសុំដោះលែងលោក គឹម សុខ ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ។

លោក គឹម សុខ ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារព្រៃស ហើយ កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្តឹងមេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលហ៊ានចោទ គណបក្សប្រជាជនកម្ពុជា ថា ជាអ្នកសម្លាប់លោកបណ្ឌិតកែម ឡី ។

លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនលោក គឹម សុខ បន្ទាប់ពីលោកព្រះរាជអាជ្ញារង សៀង សុខ សម្រេចចោទប្រកាន់ចំនួនពីរបទល្មើស គឺ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង បទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៤៩៤ មាត្រា៤៩៥ និង មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ៕ ចេស្តា

 

uiu


ចែករំលែក៖