ព័ត៌មានទាន់ហេតុការណ៍៖

ប៊ិះស្លាប់៣នាក់ របួសស្រាលម្នាក់ ជិះម៉ូតូបុកម៉ូតូ និងជិះម៉ូតូបុករថយន្តសាមុយ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចមានមនុស្សប្រុសចំនួន ៣នាក់ បានរងរបួសធ្ងន់ និងម្នាក់ទៀតបានរងរបួសស្រាលផងដែរ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ពីរលើកផ្សេងគ្នា ជិះម៉ូតូបុកម៉ូតូ ខណៈកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា និងជិះម៉ូតូបុកគូថរថយន្តសាមុយកំពុងដឹកអ្នកជំងឺទៅសង្រ្គោះ។

នគរបាលចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា នៅវេលាម៉ោង១៩ និង៥នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិផ្សារអណ្តែត ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើករវាងម៉ូតូម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1L 1348 បើកបរដោយឈ្មោះ ហៃ សេង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិអន្លង់ក្រាយ ឃុំអូរតាប៉ោង ស្រុកបាកាន ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1F 0632 បើកបរដោយឈ្មោះ មុំ ណាត ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ-ឃុំអូរតាប៉ោង ស្រុកបាកាន ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង(ច្រាសទិសគ្នា) បណ្ដាលឲ្យភាគ្គីម៉ូតូម៉ា (វ៉េវអាលហ្វា)របួសធ្ងន់ ចំណែកភាគ្គីម៉ូតូម៉ាក ហុងដាឌ្រីម របួសស្រាល ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យឯកជន ដោយឡែកវត្ថុតាងម៉ូតូទាំងពីរគ្រឿងរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាប៉ោង ដើម្បីរង់ចាំដោះស្រាយគ្នាតាមនីតិវិធី។

ដោយឡែកនៅវេលាម៉ោង២១ និង០០នាទី ថ្ងៃទី១៩ ខែ-ឆ្នាំដដែល នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨៥-១៨៦ ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ឯនេះវិញ ត្រូវបានផ្នែកនគរបាលចរាចរណ៍ផ្លូវគោកក្រុងពោធិ៍សាត់បានឲ្យដឹងដែរថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកដែរ ដោយជនចំនួន ២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចខាងលើបានបុកគូថរថយន្ត(សាមុយ) ខណៈកំពុងដឹកអ្នកជំងឺក្នុងគោលបំណងទៅសង្រ្គោះនៅឯរាជធានីភ្នំពេញ បណ្ដាលឲ្យដួលប្រកាច់ខ្លួនឯងនៅលើផ្លូវរដូករណែលរបួសយ៉ាងធ្ងន់ ។

នគរបាលក្រុងពោធិ៍សាត់បន្តទៀតថា រថយន្តដឹកអ្នកជំងឺបន្តដំណើរទៅមុខបាត់ ចំណែកជនរងរបួសទាំង ២នាក់ ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្ងែកខេត្ត រីឯវត្ថុតាងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ រងចាំខាងភាគីទាំងសង់ខាងសម្របសម្រួលគ្នាតាមនីតិវិធី ៕ ប៉ឹម ពិន

r7 (1) r7 (2) r7 (3) r7 (4) r7 (5)


ចែករំលែក៖