ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបុករថយន្តរបួសធ្ងន់២នាក់នៅព្រែកប្រា

ចែករំលែក៖

ភ្នំពេញ: យុវជន២នាក់បានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរជិះម៉ូតូបុកគ្នាជាមួយរថយន្តកាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះលេខ៤១២ ផ្លូវលេខ៣៦៩ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

ជនរងគ្រោះទាំង២នាក់ មិនស្គាល់អត្តសញ្ញាណឡើយ ជិះម៉ូតូម៉ាកស្កូពី ពាក់ស្លាកលេខ ភ្នំពេញ1CB-0452 ។ ចំណែករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2N-3780 ក្រោយកើតហេតុអ្នកបើកបររត់គេចខ្លួនបាត់ ។

លោកវរៈសេនីយ៍ទោ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារ អំពៅទទួលការងារសណ្តាប់ធ្នាប់ចរាចរបានអោយដឹងថា មុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះទាំ២នាក់ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនទិសដីពីផ្សាច្បារអំពៅទៅព្រែកប្រា ចំណែករថយន្តបើកបរក្នុងទិសដៅពីព្រែកប្រាទៅផ្សាច្បារអំពៅ ពោលគឺមធ្យោបាយទាំង២គ្រឿងបើកបរទិសដៅផ្ទុយគ្នា ។ មកដល់ចំណុចកើតហេតុស្រាប់តែបុកគ្នាចំពីមុខពេញទំហឹងបណ្តាលអោយអ្នកជិះម៉ូតូទាំង២នាក់ដួលបោកក្បាលលើផ្លូវរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកច្បារអំពៅ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត ។

ដោយសារស្ថានភាពគ្រោះថ្នាក់ចរាចរធ្ងន់ មធ្យោបាយទាំង២គ្រឿងត្រូវបញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរជើងគោករាជធានីភ្នំពេញដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕ សណ្តោស

are (1) are (2) are (3) are (4) are (5)


ចែករំលែក៖