ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយព្រឺដបុកជាមួយរថយន្តកាមរីបាឡែនត្រង់ចំណុចផ្លូវបែកជាបួនបណ្ដាលឲ្យរងការខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកាមរីហាយព្រឺដ មួយគ្រឿងបានបើកបុកគ្នាជាមួយរថយន្តកាមរីបាឡែនមួយគ្រឿងទៀតត្រង់ចំណុចផ្លូវកែងបណ្ដាលឲ្យរងការខូចខាតទាំងសងខាង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ៤៥៦កែងនិងផ្លូវ១២៣ ស្ថិតក្នុងភូមិ៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

រថយន្ត២គ្រឿងដែលបុកគ្នារងការខូចខាតនោះ ទី១ រថយន្តម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AG.7609 បើកបរដោយប្ដីប្រពន្ឋ២នាក់មិនបានស្គាល់អត្តសញ្ញាណ ធ្វើដំណើតាមបណ្ដោយផ្លូវ៤៥៦ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនល្មម។ ទី២ រថយន្តម៉ាកកាមរីហាយព្រីត ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2R.8569 បើកបរដោយបុរសម្នាក់មិនបានស្គាល់អត្តសញ្ញាណដូចគ្នាធ្វើដំណើតាមបណ្ដោយផ្លូវ១២៣ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនល្មមដូចគ្នា។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុនោះគឺ រថយន្ត១គ្រឿងម៉ាកកាមរីបាឡែន ពណ៌ស បានធ្វើដំណើតាមបណ្ដោយផ្លូវ៤៥៦ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនល្មម ខណះមកដល់ផ្លូវបែកជាបួនដែលជាកន្លែងកើតហេតុ ក៏ត្រូវបានរថយន្តម៉ាកកាមរីហាយព្រីត ពណ៌ខ្មៅ បានធ្វើដំណើរតាមបណ្ដោយផ្លូវ១២៣ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនល្មមដូចគ្នា និងត្រង់ចំណុចផ្លូវកែង រួចរថយន្តហាយព្រីដ ក៏បុកប្រឆិតក្បាលរថយន្តកាមរូបាឡែនពីមុខបណ្ដាលឲ្យរងការខូចខាតទាំងសងខាង។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានចុះមកសម្របសម្រួលគ្នាអស់រយះពេញជាង២ម៉ោងមិនត្រូវគ្នា ដោយពួកគាត់និយាយយកតែត្រូវរៀងៗខ្លួន រហូតសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ និងវាស់វែងយករថយន្តទាំង២ គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំសមត្ថកិច្ចជំនាញដោះស្រាយតាមនីតិវិធីច្បាប់ ៕ ភារ៉ា ដង្កោ

IMG_7286-600x450 IMG_7306-600x450 IMG_7302-600x450 IMG_7290-600x450 image1-600x450 IMG_7318-600x450


ចែករំលែក៖