ខេត្តព្រះសីហនុៈ វេលាម៉ោង15និង20 នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ប្រទះឃើញសាកសពមួយនៅចំណុចភូមិថ្មី ស្ថិតក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សពឈ្មោះឈូក ចន្នី ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិថ្មធំ ឃុំរាមស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តាមការត្រួតពិនិត្យ និង បំភ្លឺរបស់សាច់ញាតិ ជនរងគ្រោះ(សាកសព)ខាងលើស្លាប់ដោយករណីគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង២២និង00នាទី នៅចំណុចខាងលើ (បង្ក ដោយខ្លួនឯង)៕ ឆ្លាម សមុទ្រ