ខេត្តព្រះសីហនុ៖ សេចក្តីរាយការណ៍បឋមពីសមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា មានសាកសពមនុស្សម្នាក់ ត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុច ភូមិ៤ ឃុំ អូរត្រេះ ស្រុកស្ទឹងហាវ ខេត្ត ព្រះសីហនុ ដែលសមត្ថកិច្ចសន្និដ្ឋានថា អាចជាករណីឃាតកម្មសម្លាប់មនុស្សរួចគេយកសាកសពមកដាក់ប្លុងចោល។
សមត្ថកិច្ចនៅមិនទាន់កំណត់ពីអត្តសញ្ញាណសាកសពនៅឡើយ ដោយរង់ចាំការស្រាវជ្រាវ និងធ្វើកោសល្យវិច័យ ៕ ឆ្លាម សមុទ្រ