ភ្នំពេញ៖ កាលពីព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ នេះដោយឆ្លៀតពីម៉ោងរដ្ឋបាល លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញង និងជាប្រធាន ស.ស.យ.កខណ្ឌ បានដឹកនាំ មន្ត្រីរដ្ឋបាលខណ្ឌ សមាជិក សមាជិកា ស.ស.យ.ក ខណ្ឌ និង កម្លាំងប្រជាការពារខណ្ឌដូនពេញ សរុបចំនួន២៨០នាក់ដេីររេីសសំរាម និង បាញ់លាងសំអាតច្រាំងទន្លេ ចាប់ ពីមុខផ្សាររាត្រី រហូតដល់ ក្រោយ សាលសន្និសិតចតុមុខ ដេីម្បីអោយច្រាំងទន្លេមានសោភ័ណ្ឌភាព បន្ថែមទៀត។
ក្នុងយុទ្ធនាការនោះលោក អភិបាល បានសំណូមពរមហាជនគ្រប់ស្រទាប់វណ្ណៈ មេត្តាចូលរួមសហការ កុំបោះសំរាមចោលក្រៅធុង សំរាម ត្រូវមានការភ្ញាក់រលឹកថា ៖”ទីក្រុង ភ្នំពេញជាទីក្រុងយើងទាំងអស់គ្នា”។
លោកអភិបាលបានបញ្ជាក់ថា(សំរាមគឺជាឃាតករលាក់មុខ “សម្លាប់ប្រជាពលរដ្ឋដោយមិនដឹងខ្លួន)ដូច្នេះក្នុងនាមអាជ្ញាធរក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋជួយថែរក្សាអនាម័យឲ្យបានទាំងអស់គ្នា ដើម្បីកាត់បន្ថយសំរាម ហើយត្រូវចោលសំរាមក្នុងធុង មិនត្រូវចោលពាសវាលពាសកាលនោះទេ ហើយក៏មិនត្រូវដាក់បន្ទុក ទៅភាគីណាដែរ។ ប្រសិនបើពលរដ្ឋមិនចូលរួមនោះទេ ទោះបីសាលារាជសាលាធានី និងស្ថាប័នពាក់ព័ន្ធ ខំបង្កើត សមត្ថភាពប៉ុណ្ណា ក៏មិនឈ្នះក្នុងការប្រមូលនោះដែរ បើគ្មានការចូលរួមពីពលរដ្ឋដែលជាអ្នកបោះចោលគ្មានសណ្តាប់ធ្នាប់នោះ ៕ ស តារា