ព័ត៌មានទាន់ហេតុការណ៍៖

យុវជន២នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន ករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន

ចែករំលែក៖

ភ្នំពេញៈ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង១៦ នៅចំណុចក្នុងផ្ទះជួល ផ្លូវលំ ភូមិ ត្នោតជ្រុំ៤ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុន បានសហការជាមួយកម្លាំងសាលាសង្កាត់បឹងទំពុនបានចុះត្រួតពិនិត្យរដ្ឋបាលតាមផ្ទះជួលស្នាក់ ហើយបានឃាត់ខ្លួនជនសង្ស័យ ០២ នាក់ ពីបទជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលមានឈ្មោះ ១.ឈ្មោះ សុខ វាសនា ហៅ វាស្នា ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិ ត្នោតជ្រុំ៤ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ២.ឈ្មោះ ម៉ី សាលីន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ចាប់ហួយ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិ ថ្មី សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងនោះសមត្ថកិច្ចបានដកហូតវត្ថុតាងមា ៖ ក្រាមពណ៍សថ្លា(សង្ស័យជាគ្រឿងញៀន)ចំនួន ០៣ កញ្ចប់តូច និង ឩបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យខាងលើឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង៕ តាឡឹម

se se (1)


ចែករំលែក៖