ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់និងចៅស្រីរងរបួសធ្ងន់ស្រាលបន្ទាប់ពីត្រូវម៉ូតូសណ្តោងរ៉ឺម៉កបើកបុកខណៈកំពុងជិះម៉ូតូ

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសចំណាស់ម្នាក់ និងចៅស្រីបានទទួលរងរបួសធ្ងន់ស្រាល បន្ទាប់ពីត្រូវម៉ូតូសណ្តោងរ៉ឹម៉កបើកបុកខណៈកំពុងជិះម៉ូតូ កាលពីវេលាម៉ោង១៨ និង៣០នាទី នៅលើផ្លូវលំក្រាគ្រួសក្រហមមួយខ្សែ ស្ថិតក្នុងភូមិជន្លឹង ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ក ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនរួមជាមួយមធ្យោបាយពាក់ព័ន្ធ ដើម្បីចាត់ការតាមច្បាប់ ។ ចំណែកឯជនរងគ្រោះ២នាក់តាចៅ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យប្រតិបត្តស្រុកខ្សាច់កណ្តាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា អ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉កដែលត្រូវបានឃាត់ខ្លួននោះឈ្មោះ តឿន ដា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិស្រែស្ពៃ ឃុំតួសាភី ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។ ចំណែកឯជនរងគ្រោះឈ្មោះ ភី សាវិន ភេទប្រុសអាយុ៥៣ឆ្នាំ (រងរបួសធ្ងន់) មានទីលំនៅភូមិព្រែកចំប៉ា ឃុំព្រែកចំប៉ា ស្រុកពារាំង ខេត្តព្រៃវែង ជាអ្នកបើកបរម៉ូតូម៉ាកស៊ុយហ្ស៊ូគីស្មាស់ ធុនសេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BT-3963 រីឯចៅស្រីដែលរួមដំណើរជាមួយនោះឈ្មោះ វិន ស៊ីណា ភេទស្រី អាយុ៥ឆ្នាំ (រងរបួសស្រាល) ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញម៉ូតូសណ្តោងរ៉ឺម៉កបើកបរតាមបណ្តោយផ្លូវលំក្នុងទិសដៅពីកើតទៅលិច ដោយល្បឿនលឿន ខណៈបើកដល់ចំណុចកើតហេតុម៉ូតូសណ្តោងរ៉ឺម៉កបានរេចង្កូតទៅឆ្វេងដៃ បុកម៉ូតូជនរងគ្រោះជិះច្រាស់ទិសគ្នា បណ្តាលឲ្យដួលបោកទៅលើផ្លូវធ្វើឲ្យបុរសជាជីតានិងចៅស្រីរងរបួសធ្ងន់ស្រាលតែម្តង៕ ស្អាងជ័យ

ae (5) ae ae (1) ae (2) ae (3) ae (4)


ចែករំលែក៖