ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យរងរបួសធ្ងន់ ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជន៣នាក់បានរងរបួសធ្ងន់ និងស្រាល បន្ទាប់ពីពួកគាត់ស្រវឹងស្រាបានជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យពេញទំហឹង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំនុចលើស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជន៣នាក់ បានជិះម៉ូតូស្គុបពី ពណ័ស ពាក់ស្លាកលេខ ភ្នំពេញ.1.CR1230 ជិះឌុបគ្នាពីត្បូងទៅជើងក្នុងល្បឿនលឿន ហើយស្ថិតក្នុងសភាពស្រវឹងស្រាផង ។ ខណៈមកដល់ចំនុចកើតហេតុខាងលើ ក៏បានជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យបណ្ដាលឲ្យដួលបោកក្បាលនិងបង្កាន់ដៃស្ពាន រងរបួសធ្ងន់២នាក់ និងស្រាលម្នាក់ ហើយភ្លាមៗ ជនរងគ្រោះដែលរងរបួសធ្ងន់ត្រូវរថយន្តគ្លីនិចឯកជនសួរគ៌ានិងរថយន្តសង្គ្រោះបន្ទាន់មន្ទីពេទ្យកាល់ម៉ែត្រដឹកយកទៅជួយសង្គ្រោះជីវិត។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់យកម៉ូតូជនរងគ្រោះទៅរក្សាទុកប៉ុស្តិ៍ស្ទឹងមានជ័យរងចាំសាច់ញាតិយកឯកសារមកនិងប្រគល់ឲ្យទៅវិញ៕ ជឹម ភារ៉ា

IMG_0149 IMG_0150 IMG_0151 IMG_0152


ចែករំលែក៖