ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ និងសម្ពោធដាក់ឲ្យប្រើប្រាស់ ផ្លូវក្រវាត់​រាជធានី​ភ្នំពេញខ្សែ​ទី២

ចែករំលែក៖

ខេត្តកណ្តាលៈ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីបើកការដ្ឋាន សាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី២ និងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រុងខ្សែទី២ កំណាត់ទី១ ដែលផ្លូវទាំងពីរកំណាត់មានប្រវែងសរុបជិត ២៧គីឡូម៉ែត្រ ចំណាយថវិកាសាងសង់សរុបជាង ៧០លានដុល្លារអាមេរិក។

ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី២ ដែលនឹងបើកការដ្ឋានសាងសង់ស្អែកនេះ មានប្រវែងជិត ១៧គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងសសៃដែក។

ផ្លូវនេះ មានទទឹងសរុបប្រវែង ២៣ម៉ែត្រ មានទទឹងទ្រូងផ្លូវសម្រាប់ចរាចរណ៍ជាង ១៨ម៉ែត្រ។ ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី២នេះ ចាប់ផ្តើមពីមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ភ្លើងស្តុបរតនៈផ្លាសា ឬ ភ្លើងស្តុបផ្សារដីហុយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ រត់កាត់តាមបណ្តោយផ្លូវណ័ដប្រ៊ីដ ផ្លូវទ្រុងមាន់ ផ្លូវភូមិទួលពង្រ ផ្លូវទំនប់ ៧មករា ផ្លូវ ៦០ម៉ែត្រ ហៅមហាវិថីតេជោ តភ្ជាប់ទៅផ្លូវជាតិលេខ២ ត្រង់គីឡូម៉ែត្រលេខ ១៤+៤១៧ ចំណុចគល់ស្ពានព្រែកហូរផ្នែកខាងជើង នៅត្រង់ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល និងតភ្ជាប់ទៅផ្លូវលេខ១១៥ និងស្ពានមិត្តភាពកម្ពុជា-ចិន ក្រុងតាខ្មៅ ៕

IMG-20170306-WA0001-600x337 IMG-20170306-WA0005-600x399 IMG-20170306-WA0004-600x399 IMG-20170306-WA0003-600x399 IMG-20170306-WA0009-600x281 IMG-20170306-WA0008-600x399 IMG-20170306-WA0007-600x399 IMG-20170306-WA0006-600x399

 


ចែករំលែក៖