ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះរបស់លោកយាយអាយុ៧៥ឆ្នាំម្នាក់ត្រូវបានអគ្គីភ័យឆាបឆេះម៉ត់

ចែករំលែក៖

ខេត្តកណ្តាលៈ ផ្ទះឈើមួយខ្នង រួមទាំងទ្រព្យសម្បត្តិ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅក្លាយជាផេះ ខណៈដែលលោកយាយជាម្ចាស់ផ្ទះមិននៅរវល់ទៅលក់ថ្នាំជក់និងនុំនៅឯផ្សារវិហារសួគ៌ ។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង១០ និង១០នាទីព្រឹក ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ផ្ទះដែលត្រូវបានភ្លើងឆេះនេះជារបស់លោកយាយ ង៉ូវ សៀកហេង អាយុ៧៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ថ្នាំជក់ មានទីលំនៅភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ។ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះបានធ្វើឲ្យខូចខាតផ្ទះឈើ ប្រក់សង្ក័សីមួយខ្នង ទំហំ៦ម៉ែត្រគុណ៥ម៉ែត្រ ,ថ្នាំជក់ទម្ងន់៣០០គីឡូក្រាម ,ប្រាក់រៀលចំនួន១០.៥០០.០០០រៀល ,ប្រាក់ដុល្លារចំនួន៥០០ដុល្លារ និងសម្ភារៈប្រើប្រាស់ជាច្រើនទៀតផងដែរ ។

ប្រភពដដែលបានបន្តថា ជារៀងរាល់ថ្ងៃលោកយាយរងគ្រោះតែងតែក្រោកនៅពេលជិតភ្លឺយកថ្នាំជក់ និងនុំផ្សេងៗទៅលក់នៅឯផ្សារវិហារសួរគ៌ ។ លុះមកដល់ថ្ងៃទៅ៨ ខែមីនា ឆ្នាំ២០១៧ លោកយាយរងគ្រោះក៏បានក្រោកដូចសព្វមួយដងយកថ្នាំជក់ និងនុំទៅដាក់លក់នៅឯងផ្សារ ខណៈកំពុងលក់ស្រាប់តែមានក្មេងរត់ទៅប្រាប់លោកយាយរងគ្រោះថា ផ្ទះលោកយាយត្រូងបានភ្លើងឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើលដឹងដល់សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យទៅអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើង តែទោះបីជាបែបណាក្តីអគ្គិភ័យបានឆាបឆេះលំនៅឋានលោកយាយក្លាយទៅជាផេះអស់ទៅហើយ ។

សមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលបានសន្និដ្ឋានថា ករណីគ្រោះអគ្គិភ័យនេះបណ្តាលមកពីភ្លើងចង្កៀងដែលលោកយាយរងគ្រោះជាម្ចាស់ផ្ទះអុជទុកចោល បណ្តាលឲ្យដួលរលំក្លាយជាគ្រោះអគ្គីភ័យយ៉ាងដូច្នេះ ៕ស្អាងជ័យ

ae (1) ae (2) ae (3) ae (4) ae (5) ae (6) ae (7) ae (8)


ចែករំលែក៖