ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យចុះរដ្ឋបាលឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតថ្នាំញៀន២កញ្ចប់ធំ/តូច

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិស្ទឹងមានជ័យ ចុះធ្វើរដ្ឋបាលក្នុងមូលដ្ឋានឃាត់ខ្លួនបានជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានសម្ថតកិច្ចឃាត់ខ្លួន និងឆែកឆេររកឃើញថ្នាំញៀន២កញ្ចប់(ធំមួយកញ្ចប់ និងតូចមួយកញ្ចប់) ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅក្រុម៤ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ខមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះ ទី១ មានឈ្មោះ កាង សុភក្ភ័ ភេទប្រុសអាយុ២៥ឆ្នាំមុខរបរជាងជួសជុលគ្រឿងអេឡិចត្រូនិច មានស្រុកកំណើតភូមិវាលស្បូវឃុំវាលស្បូវ ស្រុកកៀនស្វាយ ខេត្តកណ្ដាល(អតីតៈ) ទី២មានឈ្មោះ ហម សារះ ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរលក់នំរ៉ូទី មានស្រុកកំណើតភូមិខ្វារ ឃុំរំចង់ ស្រុកសំរោង ខេត្តតាកែវ អ្នកទាំង២ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើជាមួយគ្នា ។

ការចុះរដ្ឋបាលនេះដឹកនាំកម្លាំងដោយលោក ឯម ភារី នាយប៉ុស្តិស្តីទីហើយបានឃាត់ខ្លួនមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅក្នុងមូដ្ឋានយ៉ាងសកម្មនិងបានដកហូតសំភារះប្រើប្រាស់រួមមាន ថ្នាំញៀនចំនួន២ញ្ចប់(ធំ១កញ្ចប់និងតូច១កញ្ចប់) ដាវ១ដើម សំភារះសម្រាប់ជក់មួយចំនួនយកមកសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ និងធ្វើកំណត់ហេតុបញ្ជួនទៅអធិការខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការបន្តតាមនិតិវិធី ៕ ភារ៉ា ដង្កោ

IMG_2330 IMG_2332 IMG_2335 IMG_2342 IMG_2343


ចែករំលែក៖