ព័ត៌មានទាន់ហេតុការណ៍៖

ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តដឹកនាំកម្លាំងចុះបង្ក្រាបល្បែងស៊ីសងកន្ទុយលេខក្នុងផ្សារវាលយន្ត

ចែករំលែក៖

ខេត្តស្វាយរៀង៖ ដោយមានការដឹកនាំសម្របសម្រួលផ្ទាល់ពីលោក គង់ ចន្ទ័ខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ការិយាល័យជំនាញនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានដឹកនាំកម្លាំញចុះបង្ក្រាបល្បែងសីុសង(កន្ទុយលេខ)មួយកន្លែង ក្នុងផ្សារវាលយន្ត ស្ថិតក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង កាលពីរសៀលវេលាម៉ោង៣និង៥០នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ដោយរឹបអូសវត្ថុតាងជាច្រើន ខណៈម្ចាស់តូបដឹងខ្លួនទាន់បានគេចខ្លួនភ្លាមៗ ។

យោងតាមមន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ម្ចាស់តូបដែលសង្ស័យលួចកត់កន្ទុយលេខមានឈ្មោះ អូក វ៉ា ភេទប្រុស អាយុ ៤៥ឆ្នាំ និង ប្រពន្ធឈ្មោះ ប៉ាល់ សុខជា អាយុ ៣៥ឆ្នាំ ស្ថិតក្នុងផ្សារវាលយន្ត ។

ប្រភពបន្តថា ជាលទ្ធផលដែលសមត្ថកិច្ចរឹបអូសបានរួមមាន ទូរសព្ទ័ចំនួន៣គ្រឿង និង ក្រដាស់កត់កន្ទុយលេខចំនួយ៥ដុំ និងរបស់របរមួយចំនួនទៀត ។

ចំណែកឯឈ្មោះ អូក វ៉ា និង ឈ្មោះ ប៉ាល់ សុខជា ដែលជាអ្នកបើកកន្លែងលេងល្បែងនោះ បានរត់គេចខ្លួនបាត់ ខណៈលោកព្រះរាជអាជ្ញាបានធ្វើកំណត់ហេតុបិទតូបជាបណ្ដោះអាសន្ន ដើម្បីបន្តនីតិវិធីនៅពេលក្រោយ ៕ យឹម សុថាន

se (1) se (2) se (3) se (4) se (5) se (6)


ចែករំលែក៖