ខេត្តកណ្តាល: ដីរបស់ក្រុមហ៊ុនផានអ៊ីម៉ិចមានទំហំជិត៣០០រយហិកតា ស្ថិតក្នុងភូមិពោធិមៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបានប្រមូលទិញពីប្រជាពលរដ្ឋតាំងពីឆ្នាំ១៩៩៦មកនោះ ស្រាប់តែថ្មីៗនេះមានប្រជាពលរដ្ឋប្រមាណជាង៣០គ្រួសារបានដាក់ពាក្យបណ្តឹងចូលសាលាស្រុកក្នុងបំណងសុំសិទ្ធគ្រប់គ្រង ត្រូវបានភាគីខាងក្រុមហ៊ុនសើរើចំពោះប្រជាពលរដ្ឋណាដែលបានអា ស្រ័យផលលើដីរបស់ក្រុមហ៊ុន ។
ដើម្បីការពារផលប្រយោជន៍របស់ក្រុមហ៊ុននៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ នេះក្រុមការងារថ្នាក់ស្រុក-ឃុំ និងភូមិសហការជាមួយខាងក្រុមហ៊ុនបានបង្កើតគណៈកម្មាការសម្របសម្រួលដោយដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋដែលអាស្រ័យផលលើដីក្រុមហ៊ុនជាង១០០គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិការ៥០ម៉ឺនរៀល ដើម្បីរៀបចំឯកសារគតិយុត្តិការពារផលប្រយោជន៍របស់ក្រុមហ៊ុន ។
ប្រជាពលរដ្ឋដែលបានទទួលថវិកាដោះស្រាយគោលនយោបា យបានអោយដឹងថា ពួកគាត់ពិតជាបានធ្វើស្រែចំការលើដីរបស់ក្រុមហ៊ុនផានអីម៉ិចជាយូឆ្នាំមកហើយ គ្មានបំណងចង់បានយកធ្វើជាកម្មសិទ្ធិរបស់ខ្លួននោះទេ ដោយសារដីនេះក្រុមហ៊ុនបានប្រមូលទិញពីប្រជាពលរដ្ឋជាង១០ឆ្នាំហើយ ។ ដីនេះពីមុនសុទ្ធតែព្រៃដុះទ្រុបទ្រុលក្រោយមកខាងក្រុមហ៊ុនបានអោយប្រជាពលរដ្ឋណាដែលមានបំណងធ្វើស្រែ ចម្ការ ចូលកាប់ឆ្ការព្រៃយកដីធ្វើកសិកម្មដោយ ដើម្បីទ្រងទ្រុងជីវភាពក្នុងក្រុមគ្រួសារ ។ ឥឡូវនេះក្រុមហ៊ុនរៀបចំធ្វើការអភិវឌ្ឍន៍លើទីតាំដីរបស់ខ្លួនថែមទាំងដោះស្រាយគោលនយោបាយអោយ ដូច្នេះពួកគាត់គ្មានអ្វីដែត្រូវតវ៉ានោះទេ អ្នកណាដែលគេប្តឹងតវ៉ាជារឿងរបស់គេទៅ ។
លោកស៊ុន បូរិន មេភូមិពោធិមៀវបានអោយដឹងដែរថា ដីរបស់ក្រុមហ៊ុនមានទំហ៊ំជិត៣០០ហិកតា ហើយក្រុមហ៊ុនបានប្រមូល ទិញពីប្រជាពលរដ្ឋតាំងពីឆ្នាំ១៩៩៦។ ក្រោយពីទិញហើយភាគីខាងក្រុមហ៊ុនបានអោយប្រជាពលរដ្ឋកាប់ឆ្ការព្រៃ ដើម្បីបង្កបង្កើនផល ។ ចាប់ផ្តើមធ្វើកសិកម្មដំបូងខាងក្រុមហ៊ុនបានអោយប្រជាពលរដ្ឋដែលមានសិទ្ធ ធ្វើកសិកម្ម ត្រូវអោយស្រូវពី៣ទៅ៤បាវ អោយទៅក្រុមហ៊ុនវិញតាមទំហ៊ំដីដែលត្រូវអាស្រ័យផល ប៉ុន្មានឆ្នាំក្រោយមកអ្នកដែលអាស្រ័យផលលើដីរបស់ក្រុមហ៊ុនលែងអោយអ្វីទាំងអស់ ។
លោក សាមឿន ជាម្ចាស់គ្រឿងចក្រ និងជាអ្នកជិតដិតជាមួយលោកជំទាវឧកញ៉ាស៊ុយ សុផាន អគ្គនាយកក្រុមហ៊ុនផានអ៊ីម៉ិច បានប្រាប់អ្នកយកពត៍មាននៅកណ្តាលវាលស្រែដូច្នេះថា គ្រឿងចក្រកំពុងធ្វើសកម្មភាពជីកកកាយដីនេះមិនប៉ះពាល់ទៅលើដីរបស់ប្រជាពលរដ្ឋនោះទេ គឺជីកកកាយនៅលើដីក្រុមហ៊ុនដែលមានប្លង់ត្រឹមត្រូវ បើប្រជាពលរដ្ឋណាដែលបានអាស្រ័យផលនៅលើដីរបស់ក្រុមហ៊ុនសូមមកចង្អុលបង្ហាញ់ទីតាំងដីដែលបង្កបង្កើនផលកន្លងមកដើម្បីទទួលបានគោលនយោបាយ ។
ដោយឡែកលោកសុខ ពិសិទ្ធ អភិបាលរងស្រុកកៀនស្វាយដែលដឹកនាំក្រុមការងារចុះសម្របសម្រួលរវាងប្រជាពលរដ្ឋជាមួយក្រុមហ៊ុនផានអ៉ីម៉ិចបានបញ្ជាក់ដូច្នេះថា អាជ្ញាធរស្រុកចុះមកនេះគ្រាន់តែជាអាជ្ញាកណ្តាលក្នុងការសម្របសម្រួលដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋដែលបានអាស្រ័យផលលើដីរបស់ក្រុមហ៊ុនតែប៉ុណ្ណោះ មិនលំអៀងទៅខាងណាទេ ពោលគឺយកឯកសារពាក់ព័ន្ធមកដាក់លើតុដើម្បីដោះស្រាយបញ្ហា ។
លោកអភិបាលរងបានបន្តថា អាជ្ញាធរស្រុកបានទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋនៅក្នុងភូមិចំនួន៣៦គ្រួសារ ប៉ុន្តែពាក្យបណ្តឹងនោះពុំមានឯកសារពាក់ព័ន្ធទៅហ្នឹងអ្វីដែលពួកគាត់ចង់បាននោះឡើយ ។ បន្ទាប់ពីក្រុមការងារបង្កើតគណៈកម្មការនិងចុះស្រាវជ្រាវដល់ទីតាំងដីរបស់ក្រុមហ៊ុនរួចមក ឥឡូវនេះមានប្រជាពលរដ្ឋជិត២០នាក់ដែលទៅដាក់ពាក្យប្តឹងក្រុមហ៊ុនផានអ៉ីម៉ិចនៅសាលាស្រុកបានយល់ព្រមដកពាក្យបណ្តឹងវិញហើយដោយយល់ព្រមទទួលយកគោលនយោបាយ ។ ចំពោះអ្នកដែលមិនទាន់ទទួលយកគោលនយោបាយរបស់ក្រុមហ៊ុន អាជ្ញាធរស្រុកនិងព្យាយាមដោះស្រាយបន្តទៅទៀត ។
សូមបញ្ជាក់ករណីដែលក្រុមហ៊ុនផានអ៉ីម៉ិចដោះស្រាយគោលនយោបាយអោយប្រជាពលរដ្ឋដែលអាស្រ័យផលលើដីរបស់ក្រុមហ៊ុននេះបន្ទាប់ពីមានអ្នកភូមិពោធិមៀវជាង៣០ គ្រួសារដាក់ពាក្យប្តឹងទៅអាជ្ញាស្រុកដើម្បីសុំសិទ្ធកាន់កាប់ដីបង្កបង្កើនផល បន្ទាប់ពីមានប្រជាពលរដ្ឋប្តឹង ក្រុមហ៊ុនផានអ៉ីម៉ិចដែលកំពុងតែមានឈ្មោះបោះ សម្លេងរឿងជម្លោះ ដីធ្លីជាមួយប្រជាពលរដ្ឋ ទាំងនៅក្នុងរាជធានីភ្នំពេញនិងជុំវិញរាជធានីភ្នំពេញនោះបានសហការជាមួយអាជ្ញាធរស្រុកចុះស្រាវជ្រាវរកប្រជាពលរដ្ឋដែលបានអាស្រ័យផលលើដីរបស់ក្រុមហ៊ុនដើម្បីទទួលយកប្រាក់ គោលនយោបាយក្មុងគោល បំណងការពារផលប្រយោជន៍របស់ក្រុមហ៊ុន ៕សណ្តោស