ភ្នំពេញ៖ កម្មកររោងចក្រយីហោ ធៀន ស៊ុន ខេមបូឌា ហ្គាមេន ខូអិលធីឌី (TSG) ប្រមាណជាង៧០នាក់បានដួលសន្លាប់ជាបន្តបន្ទាប់ ដោយមិនទាន់ដឹងពីមូលហេតុ ខណៈដែលកម្មករទាំងនោះចាប់ផ្តើមចូលធ្វើការដូចសព្វដងនោះ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
កម្មកររងគ្រោះទាំងនោះត្រូវបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យឯកជនផ្សេងៗគ្នា ។
ករណីនេះ សមត្ថកិច្ចជំនាញបាននិងកំពុងចុះត្រួតពិនិត្យ ៕ សុខា សែនជ័យ