ព័ត៌មានទាន់ហេតុការណ៍៖

បែកមុខបែកមាត់ ព្រោះលោកចោរឆក់កាបូបមិនសម្រេច ហើយដូលម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវលោកចោរឆក់កាបូបមិនបានសម្រេច បណ្តាលឲ្យដួលម៉ូតូបែកមុខមាត់កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ នៅមុខសណ្ឋាគារ River palace ដែលមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ae

ចោរឆក់កាបូបមិនបានសម្រេច បណ្តាលឲ្យដួលម៉ូតូបែកមុខមាត់កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២២ ខែមីនា

តាមសាក្សីដែលបានឃើញហេតុការឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះភេទស្រី មិនស្គាល់អត្តសញ្ញាណជិះម៉ូតូមួយគ្រឿងម៉ាក ស្កូពី ពណ៌ស ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ ភ្នំពេញ 1AZ-1296 ជិះតែម្នាក់ឯងតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទឹសដៅពីត្បូងទៅជើង ពេលជិះដល់ចំណុចកើតហេតុ មុខសណ្ឋាគារ River Palace ក៏មានជនសង្ស័យ២នាក់ ជិះម៉ូតូមិនស្គាល់ម៉ាក ស្របទិសគ្នាមកពីក្រោយ ធ្វើសកម្មភាពឆក់កាបូបពីស្ត្រីរងគ្រោះ តែពេលឆក់នោះ ជនរងគ្រោះបានទាញកាបូបមកវិញ ធ្វើឲ្យដួលម៉ូតូខ្លួនឯង ផ្អើលឆោឡោដល់មនុស្សម្នាដែលនៅក្បែរនោះ ឃើញសភាពមិនស្រួល ជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ។

ae (2)

ក្រោយពេលកើតហេតុ ជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្តឹងទេ ហើយបានជិះម៉ូតូខ្លួនឯងទៅព្យាបាលនៅមន្ទីរពេទ្យ ៕ ព្រែកជ័យ

ae (1)

ចំណុចកើតហេតុ មុខសណ្ឋាគារ River Palace ក៏មានជនសង្ស័យ២នាក់ ជិះម៉ូតូមិនស្គាល់ម៉ាក ស្របទិសគ្នាមកពីក្រោយ ធ្វើសកម្មភាពឆក់កាបូប

 


ចែករំលែក៖