ព័ត៌មានទាន់ហេតុការណ៍៖

លោកឧកញ៉ាសៀងណាំជួយក្រុមគ្រួសាររងគ្រោះករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យស្លាប់ និងរងរបួស

ចែករំលែក៖

ខេត្តសៀមរាប៖ តំណាងរាស្ត្រមណ្ឌលសៀមរាបមកពីគណបក្សប្រជាជន កម្ពុជា លោកឧកញ៉ា សៀង ណាំ បានជួយដល់ ក្រុមគ្រួសារ ជនរងគ្រោះករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកបណ្ដាលឲ្យ ស្លាប់ម្នាក់ និងរងរបួសម្នាក់ ។

លោកឧកញ៉ាសៀង ណាបានមានប្រសាសន៍ថា ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ លោកធ្វើដំណើរទៅ សម្ពោធមណ្ឌលសុខភាពនៅ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ តាមផ្លូវជាតិលេខ៦ មកដល់ផ្សារព្រៃជ្រូក ស្ថិតក្នង ឃុំព្រៃជ្រូកស្រុកពួក បានឃើញ ឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍មួយដោយរថយន្ត ដឹកអ្នកដំណើរធុន ធំបុកម៉ូតូដែលធ្វើដំណើរពីរនាក់ ម្តាយ និងកូនប្រុស បណ្តាលឲ្យ ម្តាយឈ្មោះ ធឿន យិន អាយុ៥៧ឆ្នាំ បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅនឹងកន្លែង រីឯកូនឈ្មោះ វ៉ាន់ ថា អាយុ២២ឆ្នាំ រងរបួសធ្ងន់ ។

ជនរងគ្រោះត្រូវបានគេដឹងថា រស់នៅ ក្នុងឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។ ចំណែកខាងភាគី ខាងរថយន្តបង្កគ្រោះថ្នាក់ អ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល គេចវេះពីការទទួលខុសត្រូវ ។ លោកឧកញ៉ាបន្តថា លោកបានហៅរថយន្តសាមុយខេត្តសៀមរាបមកដឹកជនរងគ្រោះបាត់បង់ជីវិត មកកាន់លំនៅឋានរបស់ជនរងគ្រោះ និងដឹកអ្នករងរបួសទៅកាន់មន្ទីរពេទ្យ ហើយលោកឧកញ៉ាបានជួយ ឧបត្ថមថវិកា៧៧០ដុល្លារ សម្រាប់ការព្យាបាល និងធ្វើបុណ្យសព និងឲ្យថ្លៃឡានពេទ្យ ដឹកសព១០០ដុល្លារ ។

លោកឧកញ៉ាបានបន្តថា លោកមានការសោកស្តាយ និងសូមចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសាររងគ្រោះ និងសូមបួងសួងដល់វិញាណក្ខន្ធ ប្អូនស្រីធឿន យិន សូមទៅកាន់សុគតិភពកុំបីខាន ។ ជាមួយគ្នានោះ លោកឧកញ៉ា បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ត្រូវមានការប្រុងប្រយ័ត្នទាំងអស់គ្នានៅក្នុងការធ្វើដំណើរទៅមក៕ ប៊ុន រិទ្ធី

ae (1) ae (2) ae (3) ae (4) ae (5) ae (6) ae (7)


ចែករំលែក៖