ព័ត៌មានទាន់ហេតុការណ៍៖

លំនៅឋានពលរដ្ឋ៩គ្រួសាររស់នៅក្នុងភូមិកោះគរ ស្រុកស្អាង រងការបាក់ស្រុតចុះទន្លេបាសាក់បណ្តាលមកពីការបូមខ្សាច់របស់ឈ្មួញ

ចែករំលែក៖

ខេត្តកណ្តាល៖ លំនៅឋានប្រជាពលរដ្ឋយ៉ាងតិច៩គ្រួសារ បាននាំគ្នារុះរើទៅរកទីសុវត្ថិភាព បន្ទាប់ពីការគំរាមកំហែងដោយការបាក់ច្រាំង បង្កការភ័យខ្លាចព្រួយបារម្ភយ៉ាងខ្លាំង ។

ae (1)

សេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង១៥និង៥០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅភូមិកោះគរ ឃុំរកា ស្រុកស្អាង ខេត្តកណ្តាលមានហេតុការណ៍រអិលច្រាំងទន្លេបាសាក់ បណ្តាលឲ្យបាក់ដល់ផ្ទះប្រជាពលរដ្ផខូចខាត់៩គ្រួសារ ក្នុងនោះ៤គ្រួសារមានការខូចខាត និង៥គ្រួសារទៀតនៅជាប់ៗគ្នានោះអាចរងការបាក់ដល់ទៀត ។

ae (2)

សមត្ថកិច្ចមូលដ្ឋានដែលចុះពិនិត្យដល់កន្លែងកើតហេតុបញ្ជាក់ថា អីឡូវប្រជាពលរដ្ឋទាំង៩គ្រួសារកំពុងរុះរេីអីវាន់ចាកចេញជាបណ្តេីរហេីយ ដោយសារដីនៅតែបន្តបាក់មិនឈប់ ។ ក្នុងករណីនេះមិនមានគ្រោះថ្នាក់ដល់មនុស្សទេ ។

ae (3)

សមត្ថកិច្ចបញ្ជាក់ថា ការបាក់ដីច្រាំងទន្លេធ្វេីអោយខូចខាតលំនៅឋានប្រជាពលរដ្ឋនេះ គឺបណ្តាលមកពីមានកាណូតបូមខ្សាច់មកបូមនៅទីនេះ ៕

 


ចែករំលែក៖