ភ្នំពេញ៖ ក្រុមក្មេងស្ទាវមួយក្រុមបានជិះម៉ូតូ២ គ្រឿងបានដេញវាយយុវជនម្នាក់យ៉ាងសាហាវបណ្តោលឲ្យបែកមុខបែកមាត់ហូរឈាមស្រោចខ្លួន ស្ទើរតែបាត់បង់ស្មារតី និយាយលែងដឹងអី ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ២និង៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ១០៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនពេលកើត ពួកខ្លួនបានដើរចេញពីផ្ទះពីមិត្តភក្តិ តែត្រូវមិត្តជិះម៉ូតូទៅចោលអស់ ហើយដើរទៅនៅម្ដុំស្ទឹងមានជ័យ ខណៈមកដល់ចំនុចកើតហេតុខាងលើ ក៏បានជួប ក្រុមក្មេងមួយក្រុមទៀត ដោយពួកគេមានគ្នា៥នាក់ ជិះម៉ូតូ២គ្រឿងបានមកវាយរូបខ្លូនដោយអត់ដឹងថាមានរឿងអីផងបណ្តាលឲ្យបែកមុខបែកមាត់ហូរឈាមស្រោចខ្លួន ស្ទើរតែបាត់បង់ស្មារតី និយាយលែងដឹងអី ភ្លាមៗនោះក្រុមស្ទាវបង្កនោះ ក៏បានជិះម៉ូតូគេចបាត់ស្រមោលតែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានបចុះមកដល់កន្លែងហេតុ ហើយបានដឹកជនរងគ្រោះទៅនៅម្ដុំស្ពានអាកាសស្ទឹងមានជ័យផងដែរ៕ ស រស្មី