ខេត្តព្រះវិហារ ៖ ហេតុការណ៍ដ៏ព្រឺព្រួចមួយបានកើតឡើងនៅភូមិសំឡាញ ឃុំ ត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលជារឿងមួយចម្លែកដោយសារសត្វ ពស់មានពិសមួយក្បាលបានចឹកមនុស្សនៅឯក្នុងព្រៃពេលថ្ងៃហើយ។ លុះដល់ពេល យប់បែរជាវារមករកផ្ទះជនរងគ្រោះទៀត។
មន្ត្រីនគរបាលស្រុកសង្គមថ្មីបានឲ្យដឹង ថា មុនពេលកើតហេតុនៅថ្ងៃទី២៥ ខែ មីនា ឆ្នាំ២០១៧ ជនរងគ្រោះបានដើរទៅ ព្រៃដើម្បីខ្វារកង្កែបតាមទម្លាប់យកមកធ្វើម្ហូប ប៉ុន្តែជាចៃដន្យក៏លូកចំរន្ធពស់ហើយ ពស់នោះក៏ចឹកជនរងគ្រោះតែម្ដង។ ក្រោយ ពស់ចឹកជនរងគ្រោះក៏រត់មកផ្ទះវិញ ហើយបានឲ្យគ្រូខ្មែរស្តោះផ្លុំតាមបែបបុរាណ តែ ពុំធូរស្បើយ។ ពេលនោះក្រុមគ្រួសារក៏បាន នាំជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ បង្អែកខេត្តព្រះវិហារ ។
មន្ត្រីដដែលបានបន្តថា ដោយសារជាតិ ពិសពស់ជ្រាបចូលក្នុងខ្លួនខ្លាំងគ្រូពេទ្យ មិនអាចជួយបានជនរងគ្រោះក៏បានបាត់ បង់ជីវិតទៅ។ លុះដល់ពេលយប់ឡើង ស្រាប់តែសត្វពស់ដែលចឹកជនរងគ្រោះស្លាប់នោះបានវារមករកផ្ទះជនរងគ្រោះ តែត្រូវអ្នកភូមិដែលកំពុងជិះម៉ូតូតាមផ្លូវបាន ឃើញក៏វាយងាប់បាត់តែម្តង ។
លោក រស់ ហេង អភិបាលស្រុកសង្គម ថ្មីបានឲ្យដឹងថា លោកមិនដឹងច្បាស់ថាហេតុ អ្វីបានជាសត្វពស់នេះក្រោយពីចឹកជនរងគ្រោះរួចបែរជាមករកជនរងគ្រោះនៅផ្ទះ ទៀត ប៉ុន្តែអ្នកភូមិខ្លះនិយាយថាប្រហែលគ្រូស្តោះមានមន្តអាគមហៅពស់មកវិញ។
បុរសរងគ្រោះដែលស្លាប់នោះឈ្មោះ ញ៉ែម វឿត អាយុ៤៣ឆ្នាំ រស់នៅភូមិ-ឃុំកើត ហេតុខាងលើមានប្រពន្ធ និងកូនក្នុងបន្ទុក ៤នាក់។ ដោយឡែកសត្វពស់ដែលចឹកនោះ វអ្នកស្រុកហៅថា ពស់ក្រាយ និងអ្នកខ្លះ ទៀតហៅថាពស់បង្កង់ ៕ ហេង នរិន្ទ្រ