ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ខណះដែរពួកគេជិះម៉ូតូក្នុងទិសដៅបញ្ច្រាស់គ្នា ហើយបុកគ្នាយ៉ាងពេញទំហឹង

ចែករំលែក៖

ភ្នំពេញ៖ បុរសពីរនាក់បានជិះម៉ូតូក្នុងទិសដៅបញ្ច្រាសគ្នា ហើយបានបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលា ម៉ោង៩និង២០នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវបេតុង ពីមុខវត្តសំបួរមាស ទៅផ្លូវទួលពង្រ ចំងាយប្រហែល២គីឡូម៉ែត្រ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

image1

សពជនរងគ្រោះមានឈ្មោះ លី យ៉ាងអុីវ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាអ្នទិញ ឬលក់ អេតចាយ មានស្រុកកំណើតនៅស្រុកពាមជរ ខេត្តព្រៃវែង ។ ចំណែកជនរងគ្រោះរបួសធ្ងន់មិនបានស្គាល់អត្តសញ្ញាណនោះទេ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាកម្មករសំណង់ស្នាក់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់បានលឺសំឡេងប្រ៉ាវលឺលាន់ជាខ្លាំង បន្ទាប់មកពួកគាត់ក៏បាននាំគ្នាចេញមកក្រៅមើល ក៏បានឃើញបុរសម្នាក់បោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយមានម្នាក់ទៀតបានដេកដួលលើថ្នល់រងរបួសធ្ងន់ ។ ក្រោយមកប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានទំនាក់ទំនងទៅរថយន្តសង្គ្រោះ បន្ទាន់មកដឹកយកជនរងគ្រោះដែលរបួសធ្ងន់ជួយសង្គ្រោះភ្លាមៗ និងបានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានខណ្ឌដង្កោឲ្យចុះមកពិនិត្យដល់កន្លែងកើតហេតុ ។

IMG_4740

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺមានម៉ូតូមានពីរគ្រឿង ដេកដួលនៅនឹងកន្លែងកើតហេតុ ដោយមួយគ្រឿងម៉ាកស្មាក់រេវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AC.2630 និងមួយគ្រឿងទៀត ម៉ាកហង់ ដាឌ្រីម ស៊េរី២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1 I .0004 ហើយមិនដឹងដែរថា មួយគ្រឿងណា មកពីទិសខាងណា និងជិះដោយម្នាក់ណាដែលស្លាប់ ម្នាក់ណាដែលរងរបួសធ្ងន់នោះទេ ពីព្រោះនៅតាមបណ្ដោយផ្លូវបេតុងកើតហេតុខាងលើមានភាពងងឹតសូន្យឈឹងមើលអីមិនឃើញនោះទេ ហើយសូមបីតែសមត្ថកិច្ចមូលដ្ឋានដែលចុះដល់កន្លែងកើតហេតុ ក៏មិនហ៊ានសន្និដ្ឋានថា ខាងណាខុស ខាងណាត្រូវនោះដែរ គឺមានត្រឹមតែវាស់វែងម៉ូតូទាំងពីរគ្រឿងឲ្យបានត្រឹមត្រូវ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងរង់ចាំសាកសួរជនរងគ្រោះដែលរបួសធ្ងន់រកខុសត្រូវតែប៉ុណ្ណោះ ដើម្បីដោះស្រាយតាមក្រោយ ។

IMG_4766

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានប្រគល់សពជនរងគ្រោះឲ្យទៅរថយន្តដឹកសព យកទៅដម្កល់នៅវត្តទឹកថ្លា ខណ្ឌសែនសុខ រងចាំសាច់ញាត្តិមកទទួលយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ

IMG_4772 IMG_4775 IMG_4782


ចែករំលែក៖