ព័ត៌មានទាន់ហេតុការណ៍៖

៤នាក់ពាក់ព័ន្ធគ្រឿងញៀ​នត្រូវនគរបាលចាប់ខ្លួន

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលខេត្ត បានសហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀន និង ប៉ុស្តិ៍នគរបាលសង្កាត់ស្រង៉ែ ដឹកនាំដោយលោកវរសេនីយ៍ទោហង្ស សូផាតភីរម្យ ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ចុះបង្ក្រាបក្រុមប្រើប្រាស់ និងជូញដូរសារធាតុញៀនប្រុស ស្រី ចំនួន៤នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួនយកមកសួរនាំនៅការិយាល័យជំនាញ ។ ហេតុការណ៍នេះធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំនុចបន្ទប់ជួល ក្នុងភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។

se

លោកវរសេនីយ៍ទោហង្ស សូផាតភីរម្យ បានមានប្រសាសន៍ថា ក្រោមការបញ្ជាពីលោកវរសេនីយ៍ឯក ភឹង ចិន្តារ៉េត ជាស្នងការរង និងជាប្រធានផែននគរបាលព្រហ្មទណ្ឌ បាន បញ្ជាឲ្យចុះបង្ក្រាប ចាប់ខ្លួនជនសង្ស័យបាន៤នាក់ ស្រី២នាក់និងប្រុស២នាក់ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនព្រមទាំងដកហូតវត្ថុតាងមួយចំនួនផងដែរ។លោក៏បានបន្តថា ជនសង្ស័យប្រុស ស្រី ទាំង៤នាក់នោះមាន៖ ទី១ ឈ្មោះ ជា ស៊ី ណាត ហៅ ឡុក ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិត មានទីលំនៅភូមិជ្រលង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប (ចាត់ចែង) ទី២ ឈ្នោះ ហាង ហុង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរគ្មាន មានស្រុកកំណើតនៅខេត្តបន្តាយមានជ័យ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្នុងក្រុងសៀមរាប(ចាត់ចែង) ទី៣ ឈ្មោះ លី ម៉ី ភេទស្រី អាយុ២០ឆ្នាំ មានស្រុកកំណើត ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្នុងក្រុងសៀមរាប(ចាត់ចែង) និង ទី៤ ឈ្មោះ ស៊ីម ពុទ្ធាវី ហៅ ដាលីន ភេទស្រី អាយុ២០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិកន្ត្រក់ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប (ចាត់ចែង)។

ក្រោយធ្វើការឃាត់ខ្លួន បានជនសង្ស័យខាងលើ កម្លាំងជំនាញបានដកហូតវត្ថុតាងមាន៖ ទូរស័ព្ទដៃចំនួន៣ គ្រឿង និងសម្ភារៈសម្រាប់ជក់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យ ប្រុស ស្រី ទាំង ៤នាក់ ត្រូវបានកម្លាំងជំនាញរៀបចំសំណុំរឿង បញ្ជូនទៅតុលាការខេត្តកាលពីល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ ប៊ុន រិទ្ធី
se (1)


ចែករំលែក៖