ព័ត៌មានទាន់ហេតុការណ៍៖

ការស្រាវជ្រាវចម្លាក់បាយ័នបង្ហាញពីសិល្បៈទស្សនីយភាពមួយនៅសម័យអង្គរ

ចែករំលែក៖

ខេត្តសៀមរាប៖ សិល្បៈទស្សនីយភាពមួយនៅសម័យអង្គរ យើងធ្លាប់តែដឹងថា ភ្លេងតន្រ្តី និងឧបករណ៍តន្ត្រីជាច្រើន សុទ្ធតែបានបន្សល់ទុកតាំងបុរាណកាលមក។ ប៉ុន្តែមានមនុស្សមិនច្រើនទេ ដែលដឹងថា ឧបករណ៍តន្រី្តទាំងនោះត្រូវបានឆ្លាក់ជាប់លើផ្ទាំងថ្មប្រាសាទ ហើយមានឧបករណ៍អ្វីខ្លះ ដែលនៅសល់រហូតដល់សព្វថ្ងៃ។

រហូតមកដល់ពេលនេះ គ្មានអ្នកស្រាវជ្រាវណាម្នាក់ហ៊ានអះអាងដាច់ណាត់ថា តន្រ្តីបុរាណនាសម័យអង្គរ គេបានប្រើប្រាស់ឧបករណ៍អ្វីខ្លះនោះទេ តែតាមរយៈចម្លាក់ដែលបានបន្សល់ទុក អ្នកស្រាវជ្រាវអាចប្រាប់យើងបានខ្លះ អំពីឧបករណ៍ដែលត្រូវបានប្រើប្រាស់ក្នុងពេលនោះ ហើយបានបន្សល់ទុកដល់សព្វថ្ងៃ។នៅប្រាសាទបាយ័ន ក្នុងប្រាង្គខាងកើតឆៀងខាងត្បូង មានចម្លាក់ដែលបង្ហាញអំពីការប្រគំតន្ត្រីមួយ។

លោក អ៊ឹម សុខរិទ្ធី អ្នកស្រាវជ្រាវ និងជាអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរាបានពន្យល់ ប្រាប់ ថា វង់តន្រ្តីនេះ បានប្រើប្រាស់ឧបករណ៍បីគឺ ឆាប (ខ្លះហៅថាឆឹង) ពិណ និងសាដៀវ។

ដោយមើលពីឆ្វេងទៅស្តាំយើងនឹងឃើញ អ្នកគោះឆាប អ្នកដេញពិណ អ្នកដេញសាដៀវ អ្នកចម្រៀង អ្នករបាំ និងទស្សនិកជន។ បើមើលទៅទិដ្ឋភាពខាងលើទាំងមូល គឺសាលមហោស្រព ដែលប្រកបដោយក្បាច់រចនាយ៉ាងស្រស់ស្អាត គួរឱ្យទាក់ទាញអារម្មណ៍របស់ភ្ញៀវជាតិ អន្តរជាតិ ដែលចូលទៅទស្សនា នៅទីនោះផងដែរ ៕ ប៊ុនរិទ្ធី

UCQR7694 OEOC2383 OUMF8698 QUUE8092 SLUY1499 SZTW9473


ចែករំលែក៖