ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញទំនិញញខូចគុណភាពជាច្រើនប្រភេទផលិតនៅប្រទេសវៀតណាមយកមកលក់នៅក្នុងផ្សារស្រយ៉ូវ ក្រុងស្ទឹងសែន

ចែករំលែក៖

ខេត្តកំពង់ធំ៖ មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តកំពង់ធំ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះប្រតិបត្តិការពិនិត្យឆែករកឃើញចាបហួយ ត្រណាប់ដូង ផលិតនៅប្រទេសវៀតណាមចំនួន១១កេះ ស្មើនិង១០៨កញ្ចាប់ធំ និងទឹកក្រូចទឹកសាំរ៉ៃចំនួន១៥២កំប៉ុង ព្រមទាំងផលិតផលខូចគុណភាពជាច្រើនប្រភេទនៅក្នុងផ្សារស្រយ៉ូវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៩ ខែមីនា ២១០៧។

សមត្ថកិច្ចជំនាញបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនៅក្នុងបរិវេណផ្សារស្រយ៉ូវ សមត្ថកិច្ចបានរកឃើញ ផលិតផលខូចគុណភាពដូចជា ចាហ៊ួយត្រណាប់ដូង ម៉ាកថាញ់ប៊ិច ចំនួន១១កេះធំ ផលិតនៅប្រទេសវៀតណាម ទឹកក្រូច និងទឹកសាំរ៉ៃ១៥២ដប ទឹកដោះគោពីរប្រភេទចំនួន៥៥ដប និងភេសជ្ជៈ និងមីកំប៉ុង ព្រមទាំងផលិតផលខូចគុណភាពមួចំនួនទៀត។

លោក លៀងសុភា ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ធំបានបន្តថា ក្រៅពីសមត្ថកិច្ចបានរកឃើញផលិតផលខូចគុណភាពរួចមក សមត្ថកិច្ចបានអប់រំដល់ក្រុមអាជីវករ ដែលមិនទាន់យល់ច្បាស់ ឲ្យចេះ ពិនិត្យមើលចំពោះផលិតផលដែលហូយសុពលភាព និងក្លែងក្លាយ ជាពិសេសលោកក៏បាន ណែនាំដល់អាជីវករនៅក្នុងផ្សារទាំងអស់ ឲ្យបញ្ឈប់ការលក់ទិញផលិតផល ចាហួយត្រណាប់ដួង ដែលនាំមកពីប្រទេសវៀតណាម ព្រោះថា វាមិនមែនជាត្រណាប់ដូងឡើយ វាជាសារធាតុកៅស៊ូទាំងអស់ ធ្វើឲ្យប៉ះបាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មេងៗ សិស្សសាលា ដែលតែងតែនាំគ្នាទិញចាហួយត្រណាប់ដូងយកទៅហូបរាល់ថ្ងៃ កម្លាំងជំនាញរួមនិងសមត្ថកិច្ចចុះរកមេខ្លោងដែលនាំមកពីប្រទេសវៀតណាមហើយអប់រំបញ្ឈប់ការលក់ផលិតផលចាហួយត្រណាប់ដូង ជាមួយគ្នានេះមន្ត្រីជំនាញ បានចុះបិទផូស្ទ័រ ដើម្បីឲ្យមហាជនចេះពីរបៀបទុកដាក់ផលិតផលឲ្យមានគុណភាព ៕ ប៊ុនរិទ្ធី

sa (1) sa (2) sa (3) sa (4) sa (5) sa (6)


ចែករំលែក៖