ព័ត៌មានទាន់ហេតុការណ៍៖

អង្គភាពប្រឆាំងអំពើពុករលួយបញ្ជាក់ពីការ ចាប់ខ្លួនក្រឡាបញ្ជីតុលាការខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០១៧បានបញ្ជាក់ពីការចាប់ខ្លួនលោក ហង្ស សាមឿន ក្រឡាបញ្ជីសាលាដំបូងខេត្ត បន្ទាយមានជ័យថាជាករណីទារនិងទទួលប្រាក់ពីជនរងគ្រោះដើម្បីចេញលិខិតបញ្ជាក់ សាលក្រមស្ថាពរ និងរូបមន្តអនុវត្ត ។

អង្គភាពប្រឆាំងអំពើពុករលួយបាន បញ្ជាក់ថា លោក ហង្ស សាមឿន ដែលធ្លាប់ ជាក្រឡាបញ្ជីនៅតុលាការខេត្តកោះកុង រាជធានីភ្នំពេញ និងបច្ចុប្បន្នក្រឡាបញ្ជីនៅតុលាការបន្ទាយមានជ័យបានយកអំណាច មុខងារភារកិច្ចរបស់ខ្លួនដែលច្បាប់ប្រគល់ឲ្យគាបសង្កត់ទារប្រាក់ពីជនរងគ្រោះដោយ គ្មានខ្លាចញញើតអ្វីទាំងអស់។

បើតាមអង្គភាពប្រឆាំងអំពើពុករលួយ នៅពេលជនរងគ្រោះដែលមានសាលក្រមស្ថាពរហើយៗត្រូវមកសុំលិខិតបញ្ជាក់ សាលក្រមស្ថាពរ និងរូបមន្តអនុវត្តក្នុងនាមជាក្រឡាបញ្ជីកាន់សំណុំរឿងលោក ហង្ស សាមឿន បានធ្វើទុក្ខបុកម្នេញ អូសពេល វេលាឲ្យរង់ចាំនេះរង់ចាំនោះនិងទារប្រាក់ជាថ្នូរទើបបំពេញភារកិច្ចរបស់ខ្លួន។ គ្រាន់តែថ្លៃចុះផ្សាយព័ត៌មានកាសែតលោក ហង្ស សាមឿន ទារមួយទំព័រ៧០ដុល្លារ អាមេរិកសរុបប៉ុន្មានទំព័រត្រូវផ្តល់ឲ្យគាត់ ១.០០០ដុល្លារអាមេរិក។ បំណងរបស់ លោក ហង្ស សាមឿន ក៏តម្រូវឲ្យអ្នករងគ្រោះបង់ប្រាក់ឲ្យខ្លួនដល់៤ម៉ឺនដុល្លារ ឬ២ម៉ឺនដុល្លារបូកនឹងកាត់ដីមួយដុំក៏បាន ឬទាមទាររថយន្តម៉ាស្តារ១គ្រឿងក៏បាន។

អង្គភាពប្រឆាំងអំពើពុករលួយបញ្ជាក់ថា ខ្លួនបានតាមដានយ៉ាងកៀកដោយជន នេះទារប្រាក់សម្រេច៤ដងមានចំនួនសរុប៣.៥០០ដុល្លារអាមេរិកហើយតាំងពីខែធ្នូ ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០១៧ ដែលអង្គភាពប្រឆាំងអំពើពុក រលួយតាមដានយ៉ាងប្រកៀក ទើបមានការសម្រេចនាំខ្លួនពីបន្ទប់សណ្ឋាគារមកស្តាប់ចម្លើយ និងកសាងបែបបទបញ្ជូនទៅ តុលាការ ។

បើតាមអង្គភាពប្រឆាំងអំពើពុករលួយ ជនសង្ស័យរូបនេះពាក់ព័ន្ធបទល្មើសវីតិ ក្រមដែលក្នុងនាមខ្លួនជាមន្ត្រីសារធារណៈបានទាមទារ និងទទួលជាប្រាក់ជាសិទ្ធិ ដែលច្បាប់មិនអនុញ្ញាត ហើយដែលទង្វើនេះធ្វើឲ្យប៉ះពាល់ដល់កិត្តិយសកិត្យានុភាព របស់ស្ថាប័នជាតិ ពិសេសធ្វើឲ្យសាធារណ មតិជាតិអន្តរជាតិវាយប្រហារលើស្ថាប័ន តុលាការនិងរាជរដ្ឋាភិបាលកម្ពុជា៕ ហេង សូរិយា

bse


ចែករំលែក៖