ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់រថយន្តបុកម៉ូតូ និងម៉ូតូបុកម៉ូតូ បុរស៣នាក់របួសធ្ងន់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាហោចបុរសចំនួន ០៣នាក់ បានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ចំនួនពីរលើកផ្សេងៗគ្នា ដោយរថយន្តបុកម៉ូតូកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នា និងម៉ូតូបុកម៉ូតូ ខណៈកំពុងបើកឆ្លងផ្លូវ ។

នគរបាលសណ្ដាប់ធ្នាប់ខេត្តពោធិ៍សាត់ប្រាប់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីរលើកផ្សេងៗគ្នាខាងលើ បានកើតឡើងកាលពីវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ត្រង់ចំណុចអូរដេការ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បង្កឡើងដោយអ្នកបើកបរ(រត់គេចបាត់)រថយន្តម៉ាក កាមរី ពណ៌ស ពាក់ស្លាកលេខ ក 3541-ភព 2 បានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុបានបុកម៉ូតូម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1D 6507 បើកបរដោយឈ្មោះ ផូ សុភ័ក្រ្ត ភេទប្រុស អាយុ ១៧ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅចំណុចភូមិ-ឃុំកើតហេតុ ខណៈកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នាពីលិចទៅកើត បណ្ដាលឲ្យរបួសធ្ងន់(បាក់ភ្លៅស្ដាំ) ត្រូវបានគេចាត់ចែងបញ្ជូនទៅមន្ទីរនៅឯខេត្តបាត់ដំបង ។

ប្រភពខាងលើបន្តថា នៅវេលាម៉ោង២៣ និង២០នាទី ថ្ងៃខែឆ្នាំដដែល នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨៥-១៨៦ មុខប្រេងឥនៈតេលា ស្ថិតក្នុងភូមិពាលញែក ១ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍ ១លើកដែរ ដោយម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ផល ណាង ភេទប្រុស អាយុ ២៩ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិកោះជ័យ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ធ្វើដំណើរឆ្លងផ្លូនពីឆ្វេងទៅស្ដាំក្នុងទិសដៅពីលិចទៅកើត គ្រានោះក៍បានបុកជាមួយម៉ូតូ ១គ្រឿងទៀតម៉ាក ស្មាសរីវ៉ូ ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ ពោធិសាត់ 1B 2100 បើកបរដោយឈ្មោះ សុខ វិឆ័យ ភេទប្រុស អាយុ ២៥ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់ភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុង-ខេត្តពោធិ៍សាត់ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត បណ្ដាលឲ្យដួលសន្លប់ស្ដូកស្ដឹងទាំងអស់គ្នា ត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរបង្អែកខេត្តភ្លាមៗផងដែរ។

ប្រភពដដែលបន្តទៀតថា ចំពោះវត្ថុតាង ម៉ូតូ និងរថយន្តទាំងអស់ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញយកទៅរក្សាទុករៀងៗខ្លួន ដើម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវនីតិវិធី៕ បឹុម ពិន

ae (1) ae (2) ae (3) ae (4) ae (5)


ចែករំលែក៖