ព័ត៌មានទាន់ហេតុការណ៍៖

ចិនម្នាក់ដេកស្លាប់ក្នុងការដ្ឋានសំណង់ក្រុមហ៊ុន ហៅលីចូលកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ត្រូវបានប្រទះឃើញដេកស្លាប់នៅក្នុងការដ្នានសំណង់ក្រុមហុ៊ន ហៅលីចូលកម្ពុជា ដោយសារជំងឺខ្យល់គរ។

ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ នៅចំណុច ការដ្នានសំណង់ក្រុមហុ៊ន ហៅលីចូលកម្ពុជា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ HU AiMiN ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិនដីគោក ស្នាក់នៅផ្ទះកើតហេតុខាងលើ ។

ប្រភពព័ត៌មានពីកម្មករក្រុមហ៊ុនខាងលើបានរាប់រៀបប្រាប់សមត្ថកិច្ចមូលដ្នានឲ្យដឹងថា មោ៉ងកើតហេតុខាងលើរូបគេបានដើរទៅប្រទះឃើញជនរងគ្រោះដេក មិនកម្រើក ឃើញបែបនោះ រូបគេបានទៅដាស់ពោនោះទើបដឹងថា ជនរងគ្រោះបានស្លាប់មិនដឹងពេលពេលណានោះទេ ហើយមេការសំណង់ក៏បានទាក់ទងទៅសមត្ថកិច្ចមូលដ្នានចុុះមកធ្វើកោសល្យវិច័យ ។

បន្ទាប់ពីសមត្ថកិច្ចជំនាញ់បានចុុះមកធ្វើកោសល្យវិច័យអស់ពេលជាង៥ម៉ោងរួចមក សមត្ថកិច្ចបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារខ្យល់គរ ។

សាកសពត្រូវបានគេដឹកយកទៅដំកល់ទុកនៅវត្តស្ទឹងមានជ័យ ៕ ស រស្មី
unnamed


ចែករំលែក៖