ព័ត៌មានទាន់ហេតុការណ៍៖

២ថ្ងៃឃាត់ខ្លួនជនសង្ស័យ៧នាក់ពាក់ព័ន្ធគ្រឿងញៀន

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានចូលរួមសហការជាមួយកម្លាំងចំរុះ បង្ក្រាបករណីចាត់ចែង និងសម្រួលឱ្យប្រើប្រាស់សារធាតុញៀន ក្នុងពេល២ថ្ងៃ ឃាត់ខ្លួនប្រុស ស្រី៧នាក់ យកមកសួរនាំនៅការិយាល័យជំនាញ នៃស្នងការនគរបាលខេត្ត និងដើម្បីរៀបចំសំណុំរឿងបញ្ជូនបន្ដ ។

ក្នុងការបង្ក្រាបករណីគ្រឿងញៀននេះ ធ្វើឡើងនៅថ្ងៃទី៣០ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិធ្លកអណ្តូង សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

សមត្ថកិច្ចឱ្យដឹងថា កម្លាំងជំនាញបានតាមដានរាល់ថ្ងៃ ទើបចុះសហការជាមួយកម្លាំងចំរុះបង្ក្រាបនៅចំណុចភូមិធ្លកអណ្តូង សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ឃាត់ខ្លួនបានជនសង្ស័យប្រុស ស្រីបន្តបន្ទាប់៧នាក់ ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ៖ ទី១/ឈ្មោះ ខឿនហុង ហៅលក ភេទប្រុស អាយុ២០ឆ្នាំ មុខរបរគ្មានទីលំនៅ ភូមិពង្រ ឃុំកន្ទ្រាំងស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាអ្នកប្រើប្រាស់។

ទី២/ ឈ្មោះ ចេក ជ័យ ហៅឆែប ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប ជាអ្នកប្រើប្រាស់ ។

ទី៣/ ឈ្មោះ សោម វាស្នាភេទប្រុសអាយុ២០ឆ្នាំមុខរបរគ្មានទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប ជាអ្នកប្រើប្រាស់ ។

ទី៤/ ឈ្មោះ ហេង បូរ៉ាហៅបឹបភេទប្រុស អាយុ២៩ឆ្នាំ មុខរបរគ្មានទីលំនៅភូមិធ្លកអណ្តូង សង្កាត់ ស្លក្រាម ក្រុង ខេត្តសៀមរាប ជាអ្នកប្រើប្រាស់។

ទី៥/ ឈ្មោះ ហេង រស្មី ភេទស្រី អាយុ១៧ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិធ្លកអណ្តូងសង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ជាអ្នកប្រើប្រាស់ ។

ទី៦/ ឈ្មោះ សុខចាន់ធា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់ម៉ូតូឌុប ទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង ខេត្ត សៀមរាប ជាអ្នកចាត់ចែង និងមានសារធាតុញៀនក្នុងខ្លួន និង

ទី៧/ ឈ្មោះ អាំង សុចំរើន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបររត់ម៉ូតូឌុប ទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប ជាអ្នកចាត់ចែង និងសម្រួល ។

ក្នុងនោះផងដែរ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាង ដូចជាឧបករណ៍ប្រើប្រាស់ ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យត្រូវបញ្ជូនទៅមណ្ឌលកែប្រែ៥នាក់ ចំណែកជនសង្ស័យ២នាក់ និងវត្ថុតាងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕ ប៊ុនរិទ្ធី

IMG_2134 IMG_2222 IMG_2223


ចែករំលែក៖