ខេត្តពោធិ៍សាត់៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង៤នាក់ទៀតបានរងរបួសធ្ងន់ ដោយសារជិះម៉ូតូបុកគ្នា ខណៈធ្វើដំណើរបញ្ច្រាសទិសនៅស្រុកវាលវែង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចម្ដុំចាក់ពាង ស្ថិតក្នុងភូមិ-ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
នគរបាលស្រុកវាលវែងបានឲ្យដឹងថា ជនរងរបួសទី១ ឈ្មោះ ឈ ឈិនមករា ភេទប្រុស អាយុ ២១ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមន្រ្តីអង្កការកម្ទេចគ្រាប់មីន(ហេឡូត្រាស)មានទីលំនៅភូមិគីឡូ ៣៨ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង(របួសធ្ងន់-បាក់ជើងស្ដាំ)ទី២ ឈ្មោះ ឈ គីសុខគា ភេទប្រុស អាយុ ២០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមន្រ្តីអង្កការកម្ទេចគ្រាប់មីន(ហេឡូត្រាស)(របួសធ្ងន់-បាក់ជើងស្ដាំ) ទី៣ ឈ្មោះ ឈ ឈឿនសម្បាតិ ភេទប្រុស អាយុ ២៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមន្រ្តីអង្កការកម្ទេចគ្រាប់មីន(ហេឡូត្រាស) របួសធ្ងន់-បាក់ជើងស្ដាំ) អ្នកទាំង២នាក់ រស់នៅភូមិ-ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ និងទី៤ ឈ្មោះ ឈ ឆេងឈាង ភេទប្រុស អាយុ ២៤ឆាំ្ន សញ្ជាតិខ្មែរ មុខរបរមន្រ្តីអង្កការកម្ទេចគ្រាប់មីន(ហេឡូត្រាស) រស់នៅភូមិ-ឃុំស្ដៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង(របួសក្បាលធ្ងន់) អ្នកទាំង ៤នាក់ ធ្វើដំណើររួមគ្នាដោយម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ គ្មានស្លាកលេខ 1E 1545 ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចខាងលើក៍បានបុកជាមួយម៉ូតូ ១គ្រឿងទៀតម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១០ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ហុី ប្រុស ភេទប្រុស អាយុ ២៤ឆាំ្ន សញ្ជាតិខ្មែរ មានតទីលំនៅភូមិ-ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់(ស្លាប់)។
ប្រភពព័ត៌មានខាងលើបន្តថា ជនរងរបួស មុខរបរជាមន្រ្តីអង្កការកម្ទេចគ្រាប់មីន(ហេឡូត្រាស) បានបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ។ ចំណែកសាកសពជនរងគ្រោះតំកល់ទុកជាបណ្ដោះអាសន្ន រង់ចាំបងប្អូនសាច់ញាតិមកទទួលយកនៅវត្តប្រមោយ ។
ចំពោះវត្ថុតាងម៉ូតូទាំង២គ្រឿង សមត្ថកិច្ចផ្នែកនគរបាលចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលស្រុកវាលវែង យកទៅរក្សាទុកជាបណ្ដោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ បឹុម ពិន