ព័ត៌មានទាន់ហេតុការណ៍៖

ប្រាប់អ្នករត់តាក់ស៊ីឲ្យទៅផ្លូវនោះ អ្នករត់តាក់ស៊ីមិនស្តាប់ទៅតាមផ្លូវកាត់វាយប្រ៉ាវហើមមុខ

ចែករំលែក៖

ភ្នំពេញ: អ្នករត់តាក់ស៊ីម្នាក់បានរងរបួសបែកមុខបែកមាត់  បន្ទាប់បុរសជនជាតិកូរ៉េ២នាក់ព្រួតវាយដោយសារ ហៅរថយន្តតាក់ស៊ីរបស់កាត់ជិះទៅខាំកូស៊ីធី ហើយគាត់បើកបរតាមផ្លូវកាត់មិនបើកតាមផ្លូវដែលជនជាតិកូរ៉េប្រាប់ ព្រោះទៅដល់គោលដៅតែមួយ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៥០នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ នៅចំណុចមុខមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញតាមបណ្តោយ ផ្លូវព្រះសុរាម្រិត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

ជនរងគ្រោះឈ្មោះ វង្ស បូរិន ភេទប្រុស អាយុ ៣២ឆ្នាំមុខរបរបើកបរតាក់ស៊ីក្រុមហ៊ុនតាក់ស៊ីក្រហម ស្នាក់នៅម្តុំសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានជនជាតិកូរ៉េ ២នាក់(ជនបង្ក) បានធ្វើដំណើរចេញពីណាហ្គាវើល រួចបានហៅតាក់ស៊ីរបស់គាត់ ជិះសំដៅទៅកាំកូស៊ីធី។  លុះខណ:ជិះមកដល់ចំណុចកើតហេតុបុរស ជនជាតិកូរ៉េទាំង២នាក់បានសួរថា គាត់ថាឯងបើកទៅណា?  គាត់តបទៅវិញថា ទៅកាំកូស៊ីធី!  តែជនជាតិកូរ៉េទាំងនោះថា មិនមែនទៅផ្លូវនឹងទេ។ គាត់ក៏បានតបទៅវិញថា ទៅតាមផ្លូវនឹងក៏ត្រូវដែរព្រោះវាជិត។ ក្រោយមកស្រាប់តែជនជាតិកូរ៉េទាំងនេះបានបង្កជម្លោះខ្លាំងហើយបានឲ្យគាត់ឈប់រថយន្ត រួចពួកគេបានស្ទុះទៅក្របួចកអាវព្រួតវាយមកលើរូបគាត់តែម្នាក់ឯងបណ្តាលឲ្យគាត់ប៉ោង មុខតែម្តង។ពេល ឃើញដូច្នេះក្រុមអ្នកបើកកាត់ស៊ី នៅក្បែរនោះបានចេញទៅជួយអន្តរាគមន៍ ចាប់វាយជនជាតិកូរ៉េវិញ រួចអូសមកប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខនៅក្បែរកន្លែងកើតហេតុតែម្តង ។

មន្រី្តនគរបាលប៉ុស្តិ៍ចតុមុខបានឲ្យដឹងថា ក្រោយពីឃាត់ខ្លួនជនជាតិកូរ៉េទាំង២នាក់ ដល់ប៉ុស្តិ៍នគរបាលដើម្បីដោះស្រាយតាមច្បាប់ហើយ ជនជាតិកូរ៉េទាំង២នាក់មិនបន្ទន់ឥរិយាបថទេ ថែមទាំងសម្តែងកាយវិកានិងនិយាយខ្លាំងដាក់កម្លាំងសមត្ថកិច្ច ទើបសមត្ថកិច្ចទ្រាំមិនបានក៏ចាប់វាយខ្នោះ ឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចាត់ការតាមនីតិវិធីច្បាប់។ចំណែកជនរងគ្រោះជាអ្នករត់តាក់ស៊ី បានទៅសម្រាកព្យាបាលរបួសរួចទៅដាក់ពាក្យបណ្តឹងជាក្រោយ ៕ ប្រាថ្នា

កូរ៉េ២ កូរ៉េ៣_1 ូរ៉េ១


ចែករំលែក៖