ព័ត៌មានទាន់ហេតុការណ៍៖

ឃាតកវិកលចរិតសម្លាប់ប្តីប្រពន្ធនៅផ្ទះដាច់ស្រយាលសមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួនបានទេ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ មន្រ្តីនគរបាលស្រុក កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងបានឲ្យដឹងកាល ពីល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ថា ឃាតកដែលសម្លាប់បងស្រីបង្កើត និងបង ថ្លៃនៅពុំទាន់ចាប់ខ្លួនបាននៅឡើយទេ។ ប៉ុន្តែទោះជាបែបណាក្តីសមត្ថកិច្ចនៅតែ បន្តតាមចាប់ខ្លួនជនដៃដល់យកមកផ្តន្ទាទោសឲ្យខាងតែបាន ។

គួរបញ្ជាក់ថា នៅក្រោយថ្ងៃសម្លាប់ប្តី ប្រពន្ធខាងលើនេះសមត្ថកិច្ចបានអះអាងថា ជនដៃដល់ជាមនុស្សសេពថ្នាំញៀនរហូត ធ្វើឲ្យខូចប្រព័ន្ធប្រសាក្លាយទៅជាមនុស្ស វិកលចរិត។

ផ្អែកតាមការអះអាងរបស់សមត្ថកិច្ចខាង លើនេះត្រូវបានប្រជាពលរដ្ឋជាទូទៅមួយចំនួនលើកឡើងថា ជនដៃដល់ជាឃាតក ជាមនុស្សវិកលចរិត ចុះហេតុដូចម្តេចបានជាពូកែររត់គេចខ្លួនយ៉ាងនេះ?

គួររំលឹកថា កាលពីវេលាម៉ោង៨និង៣០ នាទីព្រឹកថ្ងៃ៣០ ខែមីនា ឆ្នាំ២០១៧ នៅភូមិ ត្រពាំងសំរោង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងមានករណីឃាតកម្មដ៏ឃោរឃៅមួយទៅលើប្តីប្រពន្ធបណ្តាលឲ្យស្លាប់នៅក្នុងថ្លុកឈាម។ ជនដៃដល់ឈ្មោះ ម៉ុន តាអូន ភេទប្រុស អាយុ៣៣ឆ្នាំ។ រីឯជនរង គ្រោះជាប្តីមានឈ្មោះ សោម កែវ ហៅឆន អាយុ៥៣ឆ្នាំ ជាបងថ្លៃជនដៃដល់ និងប្រពន្ធ ឈ្មោះ ម៉ុន ចាន់ថន អាយុ៣៥ឆ្នាំ រស់នៅ ភូមិ-ឃុំកើតហេតុខាងលើជាបងស្រីបង្កើតជនដៃដល់ ។

នៅថ្ងៃកើតហេតុអ្នករស់នៅក្នុងភូមិ បាននិយាយថា នៅព្រឹកថ្ងៃកើតហេតុពុំមាន អ្នកជិតខាងណាបានដឹងគ្រួសារខាងលើមានបញ្ហាអ្វីនោះទេ ព្រោះផ្ទះគ្រួសាររងគ្រោះនៅដាច់ពីគេឯង។ ក៏ប៉ុន្តែមុនមានការ ភ្ញាក់ផ្អើលគេបានឃើញស្រ្តីរងគ្រោះទំនងជារត់រកឲ្យគេទៅជួយ ហើយបានរត់ទៅផ្ទះ អ្នកជិតខាងដែលមានចម្ងាយប្រមាណជាង ១០០ម៉ែត្រពីគ្នាតែប៉ះចំផ្ទះអ្នកជិតខាងនោះ មានតែស្រ្តីសរសៃខ្ចីម្នាក់ឯងទើបស្រ្តីរងគ្រោះបានរត់ត្រឡប់ទៅផ្ទះ របស់ខ្លួនវិញ។ នៅពេលនោះហើយដែលបន្ទាប់ពីជនដៃដល់កាប់សម្លាប់បងថ្លៃរួច ទើបកាប់បងស្រីបង្កើតរបស់ខ្លួនស្លាប់នៅចុងជើងប្តីរួចគេចខ្លួនបាត់។ បន្ទាប់មកប្រជាពលរដ្ឋមានការ សង្ស័យក៏ប្រមូលនិងនាំគ្នាទៅពិនិត្យមើលផ្ទះជនរងគ្រោះស្រាប់តែឃើញ២នាក់ប្តី ប្រពន្ធស្លាប់ក្នុងថ្លុកឈាមទៅហើយៗជនដៃដល់ក៏បានបាត់ខ្លួនពីផ្ទះផងដែរ ។

ករណីខាងលើនេះអ្នកភូមិបានលើក ឡើងថា ជនដៃដល់អាចមិនមែនជាមនុស្សវិកលចរិតទេ តែការសម្លាប់អាចជារឿងអ្វី ផ្សេង ព្រោះបើមនុស្សវិកលចរិតមិនអាចឈ្លាសវៃក្រោយសម្លាប់រត់គេចខ្លួនយ៉ាងនេះទេ ៕ សហការី

uy


ចែករំលែក៖