ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកម្តាយខ្វះការប្រុងប្រយ័ត្នខ្ពស់បណ្តោយឲ្យកូនតូចៗ២នាក់លង់ទឹកស្រះស្លាប់គួរឲ្យស្តាយ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ក្មេងប្រុស២នាក់បានបាត់បង់ជីវិតដោយសារតែកង្វះយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នពីសំណាក់ឪពុកម្តាយអាណាព្យាបាល ធ្លោយឲ្យកុមារទាំងនេះទៅលេងទឹកស្រះលង់ស្លាប់ ។

ករណីនេះបានភ្ញាក់ផ្អើលឡើងកាលពីម៉ោង១៧ ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុចត្រពាំងហនុមាន ខាងលិចភូមិតាមុី ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ក្មេងរងគ្រោះមានគ្នាពីរនាក់៖ ទី១ ឈ្មោះ ខេង សុខខួច ភេទប្រុស អាយុ៣ឆ្នាំ ទី២ ឈ្មោះ ឃុន ជ្រួក ភេទប្រុស អាយុ៣ឆ្នាំ ក្មេងទាំងពីនាក់រស់នៅភូមិតាមុី ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុកើតឡើង ដោយក្មេងរងគ្រោះទាំងពីរនាក់ដើរលេងបាត់ពីផ្ទះ ឪពុកម្ដាយមិនបានចាប់អារម្មណ៍ ស្មានតែលេងក្បែរផ្ទះ លុះពេលល្ងាចបាត់កូនមិនឃើញមកផ្ទះវិញ ទើបដើររក ក៏ប្រទះឃើញលង់ទឹកត្រពាំងស្លាប់អណ្ដែតឡើងតែម្ដង ។

សមត្ថកិច្ចបានធ្វើកុសល្យវិច័យលើកសាកសពសន្និដ្ឋានថា ក្មេងរិងគ្រោះពិតជាលង់ទឹកស្រះស្លាប់មែន និងបានប្រគល់ឪពុកម្ដាយរៀងៗខ្លួនយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី

ae (1) ae (2) ae (3) ae (4)


ចែករំលែក៖