ខេត្តកំពង់ចាម៖ ស្ត្រីម្នាក់បានយកកាំបិតចាក់កខ្លួនឯង បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ សង្ស័យកើតរោគចិត្ត ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ នៅភូមិជីយោ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។
លោកវរសេនីយ៍ ខេង ស្រេង អធិការនគរបាលស្រុកចំការលើបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ថន សុភាព អាយុ៤៧នាំ មានប្តីឈ្មោះ ជីម ស៊្រុន អាយុ៥២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។
ប្រភពបន្តថា ស្ត្រីរងគ្រោះចាក់កដោយកាំបិតចុងស្រួច បាញ់ឈាមដួលប្រកាច់ក្នុងថ្លុកឈាមនៅលើផ្ទះ ។
លោកបន្តថា បេីតាមប្រភពសាច់ញាតិថា ស្ត្រីរងគ្រោះកើតរោគចិត្ត សតិមិនល្អ ។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក ហើយក្រុមគ្រួសារថា ស្ត្រីរងគ្រោះមានសង្ឃឹមតិចណាស់ ដោយសារតែឈាមបាញ់ចេញច្រើនពេក ៕ វណ្ណះ